ដោយៈ ម៉ាណា
ភ្នំពេញៈ ភាគីកម្ពុជា និងចិនបានសម្រេចបន្តយកឆ្នាំ២០២៥ ជាការបន្តនូវឆ្នាំទេសចរណ៍កម្ពុជា ចិន ហើយភាគីចិនសន្យានឹងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរ។
នេះបើយោងតាមសេចក្ដីប្រកាសលទ្ធផល របស់ក្រសួងការបរទេសកម្ពុជា ស្ដីពីដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី ស៊ី ជិនភីង ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។
-->
បន្ទាប់ពី ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌។ ភាគីទាំងពីរ បានបន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរ”។

ថ្លែងក្នុងសេចក្ដីប្រកាសលទ្ធផល កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍន៍វិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរណ៍។
ក្រសួងការបរទេស បានបញ្ជាក់ទៀតថា កម្ពុជា-ចិន នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែង ជំរុញកម្មវិធីអភិរក្ស និងស្តារព្រះបរមរាជវាំងបុរាណនៅអង្គរ ក៏ដូចជា ប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត។
លើសពីនេះ កម្ពុជា-ចិន នឹងបង្កើតយន្តការ ដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៀងទាត់ រវាងនាយកដ្ឋានកិច្ចការ យុវជន និងសហភាពសហព័ន្ធយុវជន នៃប្រទេសទាំងពីរ និងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងធនាគារខួរក្បាល និងទីក្រុងសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជា-ចិន៕

