ទីក្រុងសៀមរាបជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមបណ្តាទីក្រុង ដែលអាចដើរបានច្រើនបំផុតចំនួន៩នៅតំបន់អាស៊ី

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
ភ្នំពេញ: ភ្នាក់ងារទេសចរណ៍ Skyscanner បានដាក់បញ្ចូលទីក្រុងសៀមរាបរបស់កម្ពុជាក្នុងចំណោមបណ្តាទីក្រុង ដែលអាចដើរបានច្រើនបំផុតចំនួន៩នៅតំបន់អាស៊ី ហើយជនបរទេសគួរអញ្ជើញទៅទស្សនានៅឆ្នាំ២០២៥។

ភ្នាក់ងារ Skyscanner បានធ្វើការវិភាគទិន្នន័យជើងហោះហើរដើម្បីកំណត់គោលដៅទីក្រុងចំនួន៣០ ដោយផ្តោតលើទីតាំងមិនសូវមានគេស្គាល់ច្រើន ដែលមិនត្រឹមតែមានតម្លៃសម្រាប់ការទស្សនាប៉ុណ្ណោះទេ។ ប៉ុន្តែ ទីតាំងទាំងនោះថែមទាំងងាយស្រួលក្នុងការដើរលេងកំសាន្តដោយថ្មើរជើងផងដែរ។

ក្នុងចំណោមនោះ ទីក្រុងសៀមរាបបានឈរនៅលេខរៀងទី៣ ក្នុងចំណោមបណ្តាទីក្រុង ដែលអាចដើរបានច្រើនបំផុត(Walkable City)ចំនួន៩នៅតំបន់អាស៊ី ខណៈទីក្រុង Nagasaki និងទីក្រុង Hiroshima របស់ជប៉ុនបានឈរនៅលេខរៀងទី១ និងទី២រៀងគ្នា។

ទីក្រុងសៀមរាប ជាទីក្រុងដ៏ទាក់ទាញនៅក្នុងប្រទេសកម្ពុជា។ ទីក្រុងនេះមិនត្រឹមតែជាមូលដ្ឋានសម្រាប់ទស្សនាប្រាសាទអង្គរវត្តប៉ុណ្ណោះទេ។ ប៉ុន្តែ ទីក្រុងសៀមរាបមានអ្វីៗជាច្រើនផ្សេងទៀត រួមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល។

គោលដៅទេសចរណ៍សំខាន់ៗនៅទីក្រុងសៀមរាបរួមមាន វិចិត្រសាលធាម សារមន្ទីរជាតិអង្គរ និងផ្សារលក់ផលិតផលដែលផលិតក្នុងប្រទេសកម្ពុជា។

ទីក្រុងដែលអាចដើរបានច្រើនបំផុតផ្សេងទៀត រួមមាន ទីក្រុង Sendai របស់ជប៉ុនឈរនៅលេខរៀងទី៤ ខណៈទីក្រុង Haiphong របស់ប្រទេសវៀតណាមឈរនៅលេខរៀងទី៥ ហើយទីក្រុង Panglao របស់ប្រទេសហ្វីលីពីនឈរនៅលេខរៀងទី៦។

ចំណែក ទីក្រុង Thiruvananthapuram និងទីក្រុង Coimbatore របស់ប្រទេសឥណ្ឌាបានឈរនៅលេខរៀងទី៧ និងទី៨រៀងគ្នា ខណៈទីក្រុង Macau របស់ប្រទេសចិនឈរនៅលេខរៀងទី៩៕ប្រភព: Time Out៕

LEAVE A REPLY

Please enter your comment!
Please enter your name here