ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយៈ គង់ សូរិយា
ព្រះសីហនុៈ លើសពីទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុរ ជីវចម្រុះដ៏ទាក់ទាញ ខេត្តព្រះសីហនុ នៅមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិដទៃទៀតជាច្រើន។
-->ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយៈ គង់ សូរិយា
ព្រះសីហនុៈ លើសពីទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុរ ជីវចម្រុះដ៏ទាក់ទាញ ខេត្តព្រះសីហនុ នៅមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិដទៃទៀតជាច្រើន។
-->ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំង ដែលមានសក្តានុពល ក្នុងការបង្កើតតំបន់ទេសចរណ៍ថ្មីមួយ ស្ថិតនៅភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
តាមរយៈរូបថតប៉ុន្មានសន្លឹក ដែលបង្ហោះលើផេករដ្ឋបាលខេត្ត បានបង្ហាញឲ្យឃើញថា ទីតាំងនេះជាតំបន់មានដើមឈើធំៗ ត្រឈឹងត្រឈៃ និងមានផ្ទាំងថ្មធំៗ ដែលផ្តល់នូវទស្សនីយភាពដ៏ទាក់ទាញ សម្រាប់អ្នកនិយម ស្រលាញ់ធម្មជាតិ និងការសំរាកលំហែរកាយ៕