រដ្ឋមន្រ្តីទេសចរណ៍ស្នើឱ្យយកចិត្តទុកដាក់លើសេវាកម្មបដិសណ្ឋារកិច្ចនៅប្រាសាទបន្ទាយឆ្មារ

0

ដោយ ៖ គង់ សូរិយា

បន្ទាយមានជ័យៈ ខណៈភ្ញៀវទេសចរកាន់តែកើនឡើង ទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្ត និងវប្បធម៌បន្ទាយឆ្មារ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានស្នើប្រតិបត្តិករទេសចរណ៍ និងអាជីវករនានាត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាប្រា​សាទនេះ។

ក្នុងដំណើរទស្សនាប្រាសាទបន្ទាយឆ្មារនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ពិធីជួបសំណេះសំណាលជាមួយក្រុមហ៊ុនរៀបចំតង់ទេសចរណ៍កម្រិតស្តង់ដាអន្តរជាតិ និងផ្ទះស្នាក់សហគមន៍ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។ ក្នុងឱកាសទស្សនកិច្ចនៅប្រាសាទបន្ទាយឆ្មារនោះ លោកបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមអភិរក្ស ដែលបានខិតខំថែរក្សាការពារ និងជួសជុលប្រាសាទនេះយ៉ាងសកម្ម ប្រក​បដោយបច្ចេកទេសជំនាញផ្នែកបុរាណវិទ្យា។

ព្រមជាមួយគ្នានោះ ឯកឧត្តមបានស្នើឱ្យប្រតិបត្តិករទេសចរណ៍ និងអាជីវករទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចំពោះទេសចរអន្តរជាតិ និងគិតគូរយកចិត្តទុកដាក់ផ្សព្វ​ផ្សា​យឱ្យបានដល់ទេសចរជាតិកាន់តែច្រើន ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរក៏មានចំណូលខ្ពស់ និងអាចដើរកម្សាន្តបានច្រើនដែរ។

កាលពីឆ្នាំ២០១៨ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦.២ លាននាក់ និងទេសចរជាតិជាង ១០ លាននាក់ ដោយឡែកគ្រាន់តែក្នុងសង្ក្រានឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានដើរកម្សាន្តទូទាំងប្រទេសដល់ទៅជាង៨លាននាក់ ហើយមានការចំណាយយ៉ាងច្រើន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here