រដ្ឋាភិបាល​មាន​ផែនការ​បែងចែក​ការអភិវឌ្ឍន៍​នៅ​តាម​បណ្តា​ខេត្ត​ជាប់​តំបន់​ឆ្នេរ​ខុស​ៗ​គ្នា​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រៀបចំផែនការ​មេ​ ​ដើម្បី​អភិវឌ្ឍន៍​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ ​(​តំបន់K4​)​ ​ខុស​ៗ​គ្នា​ ​អាស្រ័យ​លើ​ស្ថានភាព​ភូមិ​សាស្រ្ត​ ​និង​បរិស្ថាន​ធម្មជាតិ​។​

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​បណ្ឌិត​ថោង​ ​ខុន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ចាប់ផ្តើម​ ​និង​រៀបចំផែនការ​មេ​ដើម្បី​អភិវឌ្ឍន៍​នៅ​ខេត្ត​ជាប់​តំបន់ឆ្នេរ​ទាំងបួន​ ​ក្នុង​ទម្រង់​ខុស​ៗ​គ្នា​ ​ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​ ​ក្នុង​នោះ​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​។​ ​

ខេត្តកោះកុង​នឹង​រៀបចំ​ជា​តំបន់​អេកូ​ទេសចរណ៍​ ​ខេត្តកំពត​ជា​តំបន់​ទេសចរណ៍​បេ​តិ​ក​ភ័​ណ្ឌ​ ​និង​កសិ​ទេសចរណ៍​ ​និង​ខេត្ត​កែប​នឹង​រៀបចំ​ជា​តំបន់​ទេសចរណ៍​លំហែកាយ​កម្រិតខ្ពស់​។​

​លោក​បន្ត​ថា​ ​“​រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត្ត​ឲ្យ​មាន​រោងចក្រ​ ​សហគ្រាស​ ​និង​កាស៊ីណូ​នៅ​ខេត្ត​កែប​នោះ​ទេ​ ​ដោយ​រដ្ឋាភិបាល​​នឹង​រៀបចំ​តំបន់​នេះ​ ​ជា​តំបន់​ទេសចរណ៍​បែប​ពិសិដ្ឋ​”​។​លោក​បន្ត​ថា​ ​“​ខេត្ត​និ​មួយ​ៗ​ ​សុទ្ឋ​តែ​មាន​សក្តា​នុ​ពល​រៀង​ៗ​ខ្លួន​ ​ហេតុនេះ​ទើ​បរ​ ​ដ្ឋា​ភិបាល​មាន​ផែនការ​ជាក់លាក់​ ​ដើម្បី​អភិវឌ្ឍន៍​និង​ទាញ​យក​សក្តា​នុ​ពល​ពី​វិស័យ​ទេសចរណ៍​”​។​

​ជាមួយគ្នា​នេះ​ ​រដ្ឋាភិបាល​ក៏​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ ​ដើម្បី​វិនិយោគ​ផ្ទះ​លំ​ហែរ​កាយ​ទី២​ ​(​Second​ ​Home​)​ ​សំរាប់​ភ្ញៀវ​ទេសចរណ៍​វ័យ​ចំណាស់​ឬ​ភ្ញៀវ​ទេសចរណ៍​ចូលនិវត្តន៍​ផង​ដែរ​ ​ប៉ុន្តែ​តម្រូវឲ្យ​អ្នក​វិនិយោគឯកជន​មាន​ដី​ចាប់ពី១០០ហិ​ក​តា​ឡើង​ទៅ​ ​ដើម្បី​រៀបចំ​គំរោង​របស់​ពួកគេ​ ​ហើយ​ត្រូវ​ដាក់​ឆ្លង​ក្រសួង​ពិនិត្យ​នឹង​សម្រេច​។ ​នេះ​បើ​តាម​លោក​ថោង​ ​ខុន​បញ្ជាក់ឲ្យដឹង​។​

​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​លោក​ ​ធួន​ ​ស៊ី​ណាន​ ​បាន​មានប្រសាសន៍​ថា​ ​គំនិត​នៃ​ការរៀបចំ​បែបនេះ​ពិតជា​ល្អ​ប្រសើរ​ ​ដោយសារ​វិស័យ​ឯកជន​ក៏​ចង់បាន​បែបនេះ​ ​ព្រោះ​ងាយស្រួល​ឲ្យ​វិស័យ​ឯកជន​ងាយស្រួល​រៀបចំ​ខ្សែ​ទស្សនកិច្ច​ ​ដោយមាន​ផលិតផល​ច្រើន​ ​និង​ងាយស្រួល​បង្ហាញ​ភ្ញៀវ​ទេស​ចរ​ណ៍​ពីព៌​ណ​ខុស​ៗ​គ្នា​ ​នៃ​ផលិតផល​ទេសចរណ៍​តំបន់ឆ្នេរ​របស់​យើង​។​

​លោក​បន្ត​ថា​ ​“​វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​ ​មានការ​រីកចម្រើន​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ស្របតាម​និន្នាការ​ទេសចរណ៍​ពិភពលោក​ ​និង​ការរៀបចំ​ព្រឹត្តិ​ការណ៍​នានា​របស់​រដ្ឋាភិបាល​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here