ដោយៈ គង់ សូរិយា
ភ្នំពេញៈ ពិតហើយចំនួនយូនីតខុនដូ ដែលបានបញ្ចប់ការសាងសង់កើនឡើង ប៉ុន្តែតម្រូវការក្នុងទីផ្សារហាក់នៅមានកម្រិត និងជួបភាពអូសបន្លាយនៃភាពមិនច្បាស់លាស់ក្នុងទីផ្សារ។
តើស្ថានភាពបែបនេះ អ្នកអាចមើលឃើញបែបណា? សូមពិនិត្យលើទិដ្ឋភាពមួយចំនួនដូចជា។
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ពិតហើយចំនួនយូនីតខុនដូ ដែលបានបញ្ចប់ការសាងសង់កើនឡើង ប៉ុន្តែតម្រូវការក្នុងទីផ្សារហាក់នៅមានកម្រិត និងជួបភាពអូសបន្លាយនៃភាពមិនច្បាស់លាស់ក្នុងទីផ្សារ។
តើស្ថានភាពបែបនេះ អ្នកអាចមើលឃើញបែបណា? សូមពិនិត្យលើទិដ្ឋភាពមួយចំនួនដូចជា។
តាមរបាយការណ៍បានបង្ហាញថា ចំនួនយូនីតខុនដូសរុបរបស់ទីក្រុងភ្នំពេញ បានឈានដល់ប្រមាណ៧២,០០០យូនីត នៅចុងឆ្នាំ កាលពីឆ្នាំមុន កើនឡើង២៥ភាគរយ ធៀបនឹងឆ្នាំ២០២៣។ក្រុមហ៊ុនCBRE Cambodia បានព្យាករថា ចំនួនយូនីតនឹងឈានដល់ប្រហែល 80,000 យូនីតក្នុងឆ្នាំ២០២៥នេះ។
តម្លៃនេះបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខុនដូតម្លៃសមរម្យបានធ្លាក់ចុះ៩,៩ភាគរយ ខុនដូក្នុងតម្លៃមធ្យមបានធ្លាក់ចុះប្រមាណ៦ភាគរយ និងខុនដូតម្លៃខ្ពស់នៅតែមានស្ថិរភាព(+0.3%)។
ការសិក្សាបានបង្ហាញថា និន្នាការទិញខុនដូនៅត្រីមាសទី២ឆ្នាំនេះ បានបង្ហាញពី “សញ្ញាឆ្ពោះទៅរកខុនដូដែលបានបញ្ចប់ការសាងសង់រួច ” ជាគំរោងគម្រោងដែលមានទីតាំងល្អ ទំនើប និងបរិក្ខារបរិក្ខារល្អៈ មានភាពរីករាយនឹងការលក់ខ្លាំងជាងមុន។

៣ ទីផ្សារជួល និងផលចំណេញពីការវិនិយោគ
ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ ផលចំណេញពីការវិនិយោគជាម ធ្យមមានប្រមាណ៧ភាគរយ ប៉ុន្តែសម្រាប់ទីតាំងពេញនិយមខ្លាំងផលចំណេញត្រលប់មានរហូតដល់៨,៥ភាគរយ។
ប៉ុន្តែសម្រាប់ទីតាំងកំពូល ដូចជា កែប/កំពត មានផលចំណេញត្រលប់ប្រមាណ៨ភាគរយ។
ចំណែកអ្នកជួលពេញនិយមជាងគេ គឺជាជនបរទេសមានដូចជា អាមេរិក ចិន បារាំង ជប៉ុន ជាមួយប្រជាជនកម្ពុជាមានក្នុងរង្វង់13.8% នៃតម្រូវការជួល។
តើជនបរទេសណាខ្លះ ទិញខុនដូនៅកម្ពុជា របាយការណ៍សិក្សាបានបង្ហាញថា សហរដ្ឋអាមេរិក10.3%, សិង្ហបុរី 7%, អង់គ្លេស និងចិនមាន6.7% នីមួយៗ រុស្ស៊ី6.2% ។ល។
ចំំណែកប្រជាជនកម្ពុជាឥឡូវនេះ តំណាងឱ្យទីផ្សារទិញទាំងមូលក្នុងរង្វង់១៨ភាគរយនៃការទិញ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តក្នុងស្រុក៕
