World​ ​Bank​ ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​ប្រឈមមុខនឹង​ការ​ដើរថយក្រោយ​ពី​កំណើន ៧ភាគរយ​

0

ដោយ វុត្ថា

​ភ្នំពេញ​៖​ ​ធនាគារពិភពលោក​ ​(​World​ ​Bank​)​ ​បាន​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​កំពុង​ប្រឈម​មក​នឹង​ការ​ធ្លាក់ចុះ​មក​នៅ​ក្រោម​កម្រិត៧ភាគរយ​ ​សម្រាប់​ ​ឆ្នាំ២០១៩​-​២០២១​ ​ដោយសារ​បញ្ហា​មួយចំនួន​។​

​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ ​ចេញផ្សាយ​នៅ​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​បាន​ឲ្យដឹង​បន្ត​ថា​ ​ក្រោយពី​សម្រេច​បាន​ ​កំណើន​លឿន​ដល់៧.៥ភាគរយ​ ​នៅក្នុង​ឆ្នាំ២០១៨មក​ ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹង​បង្វែរ​ការ​យកចិត្ត​ទុកដាក់​ ​ទៅ​លើ​សក្តា​នុ​ពល​វែងឆ្ងាយ​ម្តង​។​ ​

ដោយ​ការនាំចេញ​ ​នៅ​មានកម្រិត​មធ្យម​ ​ស្រប​ពេល​ដែល​តម្រូវការ​លើ​ពិភពលោក​ថយ​ចុះ​ ​កំណើន​ពិតប្រាកដ​របស់​សេដ្ឋកិច្ច​ ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ទុក​ថា​ ​នឹង​ថមថយ​អានុភាព​បន្តិចមក​វិញ​ ​មក​នៅ​ជិត៧ភាគរយ​ ​រវាង​ឆ្នាំ២០១៩​-​២០២១​។​ចក្ខុវិស័យ​ក្នុងរយៈពេល​វែងឆ្ងាយ​អាស្រ័យ​ ​លើ​សមត្ថភាព​របស់​ប្រទេស​ ​ក្នុង​ការ​ស្រូប​យក​រំហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​ជាមួយ​ការ​លើកកម្ពស់​ការ​វិនិយោគ​ក្នុង​ស្រុក​ផង​ដែរ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ ​ក្នុង​របាយការណ៍​ ​របស់​ធនាគារពិភពលោក​។​

​របាយការណ៍​បាន​បន្ថែម​ថា​ ​ការ​ធ្វើ​យ៉ាងណា​ឲ្យ​ថាមពល​ ​និង​ថ្លៃ​ចំណាយ​លើ​ការ​ដឹកជញ្ជូន​មានតម្លៃ​ទាប​ ​ការរៀបចំ​ឲ្យ​មាន​នូវ​កម្លាំង​ពលកម្ម​មាន​ជំនាញ​ ​និង​ការ​កែ​លម្អ​បណ្តាញ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ ​ឲ្យ​ប្រសើរ​ឡើង​ ​សុទ្ធតែ​ជា​កត្តា​សំខាន់​ជា​សារវន្ត​ ​សម្រាប់​កម្ពុជា​រក្សា​បាន​ ​នូវ​ភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here