ក្រសួងទេសចរណ៍​នឹង​រៀបចំ​តាំងពិព័រណ៍​ក្នុង​ស្រុក​ធំ​មួយ​​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ខេត្តតាកែវ​

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រសួងទេសចរណ៍​ ​នឹង​រៀបចំ​ការ​តាំង​ពិ​ពរ​ណ៍​ផលិតផល​កសិកម្ម​ ​សិប្បកម្ម​ក្នុង​ស្រុកក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ឆ្នាំ២០១៩​ ​ដែល​ត្រូវ​ប្រា​រ​ព្វ​ឡើ​នៅក្នុង​ខេត្តតាកែវ​។​



​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ទេសចរណ៍​នៅ​ថ្ងៃទី​ ​២៥​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​ ​នឹង​រៀបចំ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​នៅ​ទី​ព្រះស្រែ​ ​(​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ​)​ ​ភូមិ​ត្រពាំង​អង្គ​ ​សង្កាត់​រកាក្រៅ​ ​ក្រុង​ដូនកែវ​ ​ខេត្តតាកែវ​ ​នា​ថ្ងៃពុធ​ ​៤រោច​ ​ខែ​ពិសាខ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស ២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃទី២២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ក្រោម​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ ​

​សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ ​នា​ឱកាស​ដ៏​មហោឡារិក​នោះ​ ​នឹង​មាន​រៀបចំ​តាំងពិព័រណ៍​ ​ផលិតផល​កសិកម្ម​ ​សិប្បកម្ម​ក្នុង​ស្រុក​ឆ្នាំ២០១៩​។​ ​ព្រឹត្តិ​ការណ៍​បុណ្យប្រពៃណី​នេះ​ជា​ឱកាស​ដ៏​វិសេសវិសាល​ក្នុង​ការ​បង្ហាញ​ដល់​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​ស្វែងយល់​កាន់តែ​ច្បាស់​អំពី​វប្បធម៌​ ​ប្រពៃណី​ ​ទំនៀម​ទំ​លាប់​របស់​ខ្មែរ​ដែល​មាន​តាំងពី​បុរាណកាល​មក​ ​ពិសេស​ ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ដែល​ជាពិធី​ប្រព្រឹត្ត​ឡើងជា​មង្គល​ ​ឧទ្ទិស​ដល់​ការ​ចាប់ផ្តើម​រដូវ​ធ្វើស្រែ​ចំការ​របស់​ប្រជាកសិករ​ ​និង​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ឲ្យ​បង្អុរ​ទឹកភ្លៀង​បរិបូរណ៌​តាម​រដូវ​កាល​ ​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​គ្រប់​ប្រភេទ​ ​ទទួល​បាន​ភោគផល​ខ្ពស់​។​ ​



​ជាមួយគ្នា​នេះ​ ​ក្រសួងទេសចរណ៍​នឹង​រៀបចំ​ស្តង់​ពិព័រណ៍​រូបភាព​ដើម្បី​បង្ហាញ​ពី​ការ​រី​កច​រើ​ននៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ ​ដែល​មាន​កំណើន​ជាលំដាប់​ ​ក៏ដូចជា​ការ​តាំង​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍​ ​ពិសេស​ ​ផលិត​ផ​លក​សិ​ទេសចរណ៍​ ​សម្រាប់​ជូន​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ទស្សនា​ ​ក្នុង​គោលបំណង​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​ ​“​កម្ពុជា​៖​ ​ព្រះរាជាណាចក្រ​អ​ច្ឆ​រិយៈ​ ​ផ្តល់​ភាព​កក់ក្តៅ​ ​”​ ​និង​ចលនា​ប្រលង​ប្រណាំង​ ​“​ទីក្រុង​ស្អាត​ ​រមណីយដ្ឋាន​ស្អាត​ ​សេវា​ល្អ​ ​បដិសណ្ឋារ​កិច្ច​ល្អ​ ​”​ ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here