អ្វី​ជា​គំនិត​នៅ​ពីក្រោយ​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​របស់​ចិន​ខណៈ​ប្រមុខរដ្ឋ​រដ្ឋាភិបាល​ចំនួន​ ​៣៧រូប​នឹង​ចូលរួម​វេទិកា​លើក​ទី២​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ប្រមុខរដ្ឋ​ឬ​អ្នកដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​ ​ចំនួន៣៧រូប​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​តុមូល​នៃ​វេទិកា​កំពូល​លើក​ទី២ស្តី​ពី​ ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​គំនិត​ផ្តួចផ្តើម​ ​”​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ ​ដែល​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​ ​២៥​ ​ដល់​ថ្ងៃទី​ ​២៧​ ​ខែមេសា​ខាងមុខនេះ​។​ ​

​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​ត្រូវ​បាន​ដាក់ចេញ​ដោយ​ប្រធានាធិបតី​ចិន​ ​លោ​ក​ហ្សី​ ​ជី​នពីង​កាលពី​ឆ្នាំ ២០១៣​ ​។​ ​ក្នុងរយៈពេល​ជិត៦ឆ្នាំ​កន្លងទៅ​នេះ​ ​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​បាន​ប្រែ​ពី​គោលបំណង​ទៅជា​ការពិត​ជាក់ស្តែង​ ​ដោយមាន​ប្រទេស​ចំនួន១២៦បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​ ​និង​មាន​អង្គការ​អន្តរជាតិ​ចំនួន២៩បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ខ្សែក្រវាត់​មួយ​និ​ ​ង​ផ្លូវ​មួយ​ជាមួយ​ភាគី​ចិន​ ​មិត្តភក្តិ​របស់​ប្រទេស​ចិន​ ​បាន​គ្រប​ដណ្តប់​ទ្វីបអាស៊ី​ ​អាហ្វ្រិក​ ​អឺរ៉ុប​ ​អូ​សេ​អា​នី​និង​អាមេរិកឡាទីន​។​

​គំនិត​ផ្តួចផ្តើម​នេះ​បាន​ចាប់ផ្តើម​តាំងពី​ជាង២១០០ឆ្នាំមុន​ ​ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក​ ​Zhangqian​ ​នៃ​រជ្ជកាល​ហាន​ប្រទេស​ចិន​ ​ដែល​បាន​រ៉ាប់រង​បេសកកម្ម​សន្តិភាព​ ​និង​មេត្រីភាព​ ​ទៅ​ទស្សនា​អាស៊ី​កណ្តាល​ពីរ​លើក​ ​ដែល​បើកទ្វារ​ទំនាក់ទំនង​មេត្រីភាព​រវាង​ប្រទេស​ចិន​ ​និង​ប្រទេស​អាស៊ី​កណ្តាល​នានា​ ​ព្រមទាំង​ផ្លូវ​សូត្រ​មួយ​ដែល​ឆ្លងកាត់​ ​ពី​ទិសខាង កើត​ទៅ​ខាងលិច​និង​តភ្ជាប់​ទ្វីបអឺរ៉ុប​និង​អាស៊ី​ ​។​

​នៅ​កាលពី​ខែកញ្ញា​ ​ឆ្នាំ២០១៣​ ​កន្លងមក​ ​លោ​ក​ហ្សី​ ​ជី​នភី​ង​ ​ប្រធាន​រដ្ឋ​ចិន​បាន​លើកឡើង​ជាដំបូង​នូវ​គំនិត​នៃ​”​ខ្សែក្រវាត់​សេដ្ឋកិច្ច​តាមផ្លូវ​សូត្រ​”​នៅក្នុង​ប្រទេស​កាហ្សាក់ស្ថាន​។​

​លោក​ ​ហ្សី​ ​ជី​នភី​ង​ ​បាន​ចង្អុលបង្ហាញ​ថា​ ​”​ដរាបណា​ការ​ប្រកាន់​ខ្ជាប់​នូវ​សាមគ្គីភាព​គ្នា​ ​និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ ​សមភាព​និង​ការ​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​ ​បរិ​ប័ន្​ន​ ​និង​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ ​កិច្ច​សហប្រតិបត្តិ​ការ​និង​ឈ្នះ​-​ឈ្នះ​ ​បណ្តា​ប្រទេស​ដែល​មានពូជ​សាសន៍​ ​ជំនឿ​ ​និង​វប្បធម៌​ខុសគ្នា​ ​អាច​ចែករំលែក​នូវ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​រួមគ្នា​”​។​លោក​បន្ត​ថា​ ​“​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​អាច​ប្រើ​រូបមន្ត​កិច្ច​សហប្រតិបត្តិ​ការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ដើម្បី​កសាង​”​ខ្សែក្រវាត់​សេដ្ឋកិច្ច​តាមផ្លូវ​សូត្រ​”​ជាមួយគ្នា​”​។​

​នៅ​ខែតុលា​ ​ឆ្នាំ​ដដែល​នោះ​ ​លោក​ ​ហ្សី​ ​ជី​នភី​ង​ ​បាន​លើកឡើង​បន្ថែម​ទៀត​នូវ​គំនិត​នៃ​ផ្លូវ​សូត្រ​លើស​មុទ្រ​សតវត្ស​ទី២១​ ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។​លោក​បាន​ថែ្លង​ថា​ ​តំបន់​អាស៊ី​អាគ្នេយ៍​គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​នៃ​ផ្លូវ​សូត្រ​លើស​មុទ្រ​តាំងពី​សម័យ​បុរាណ​មក​ ​ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើស​មុទ្រ​ ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​នានា​ ​ដើម្បី​រួមគ្នា​កសាង​ផ្លូវ​សូត្រ​លើស​មុទ្រ​សតវត្ស​ទី២១​។​

​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​ ​ជា​គំនិត​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​សេដ្ឋកិច្ច​អន្តរជាតិ​ ​ដែល​លើកឡើង​ដោយ​លោក​ស៊ី​ជី​នភី​ង​ ​ស្នូល​នៃ​គំនិត​នេះ​ ​គឺ​ចាត់ទុក​កិច្ច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ខ្សែ​សំខាន់​ ​បង្កើន​ការ​តភ្ជាប់​គ្នា​ក្នុង​គ្រប់​ផ្នែក​ ​បង្កើត​កម្លាំង​ចលករ​ថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ​និង​វេទិកា​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អន្តរជាតិ​។​

​ស្មារតី​ផ្លូវ​សូត្រ​

​សន្តិភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ ​ការ​បើកទូលាយ​និង​បរិ​យា​បន្ន័​ ​រៀនសូត្រ​ពីគ្នា​ ​និង​យក​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ ​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​និង​ឈ្នះ​-​ឈ្នះ​។​

​គោលការណ៍​ស្តី​ពី​ពិភាក្សា​រួមគ្នា​ ​កិច្ច​កសាង​រួមគ្នា​និង​ចែករំលែក​ជាមួយគ្នា​ ​៖​ការពិភាក្សា​ជាមួយគ្នា​គឺ​ ​ប្រមូល​មតិ​និង​ប្រាជ្ញា​យ៉ាង​ទូលំទូលាយ​ ​ទាំងអស់គ្នា​ពិគ្រោះ​ពិភាក្សា​សម្រាប់​ធ្វើការ​ ​កិច្ច​កសាង​រួមគ្នា​គឺ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​និង​អស់​សមត្ថភាព​របស់​ខ្លួន​ ​ការចែក​រំលែក​ជាមួយគ្នា​ ​គឺ​ធ្វើឲ្យ​សមិទ្ធិ​ផល​នៃ​កិច្ច​អភិវឌ្ឍន៍​ ​មាន​ភាព​អំណោយផល​ដល់​ប្រជាជន​ ​ឲ្យបាន​កាន់តែ​ច្រើន​និង​កាន់តែ​សមធម៌​។​

លោ​ក​ហ្សី​ ​ជី​នភី​ង​ ​ប្រធាន​រដ្ឋ​ចិន​ធ្លាប់​មានប្រសាសន៍​ជាច្រើនលើក​ថា​ ​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ ​”​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ ​មិនមែន​កសាង​ដោយ​ប្រទេស​ណាមួយ​ទេ​ ​គឺ​ស្វាគមន៍​ប្រទេស​នានា​រួមគ្នា​ចូលរួម​ការ​កសាង​ ​។​ ​មិនមែន​ស្វែងរក​ក្របខ័ណ្ឌ​អំណាច​ទេ​ ​គឺ​ដើម្បី​គាំទ្រ​ប្រទេស​នានា​ ​ឲ្យ​ទទួល​បានការ​អភិវឌ្ឍ​រួម​។​ ​គំនិត​ផ្តួចផ្តើម​ស្តី​ពី​”​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ ​ជា​គម្រោង​របស់​ចិន​ ​ដើម្បី​សម្រេច​បាន​នូវ​ការ​អ​ភិ​ឌ្ឍ​គ្នា​ ​និង​ភាព​រុងរឿង​លើ​ពិភពលោក​ ​ដែល​ជាគោល​បំណង​រួម​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​។​

​ក្នុងរយៈពេល៦ឆ្នាំ​កន្លងទៅ​នេះ​ ​ពី​ការ​កសាង​ការដ្ឋាន​សូន​ឧស្សាហកម្ម​ ​Great​ ​Stone​ ​ដល់​ការ​ចាប់ផ្តើម​ធ្វើ​អជីវ​កម្ម​ជា​ផ្លូវការ​នៃ​កំពង់ផែ​ ​Gwadar​ ​ពី​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​កសិកម្ម​ ​និង​ការ​តភ្ជាប់​គ្នា​ដោយ​ឆ្លងដែន​ ​ដល់​ការ​កសាង​តំបន់​ពាណិជ្ជកម្ម​សេរី​ ​។​ ​ការ​កសាង​គំនិត​ផ្តួចផ្តើម​ស្តី​ពី​”​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ ​មិន​ត្រឹមតែ​ជំរុញ​ការ​តភ្ជាប់​គ្នា​រវាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៃ​ប្រទេស​នានា​ ​និង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋាភិបាល​ ​នៃ​ប្រទេស​នានា​ប៉ុណ្ណោះទេ​ ​ថែមទាំង​បាន​ធ្វើឲ្យ​ជីវភាពរស់នៅ​របស់​យើង​មានការ​ផ្លាស់​ប្តូរ​ជា​សន្សឹម​ៗ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here