ក្នុងបុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន I (ផ្លូវ60 ម៉ែត្រ) មានផ្ទះអាជីវកម្ម 3 ផ្ទះជាប់គ្នា (ផ្ទះលេខ 74-76-78 ផ្លូវ C01) បានសាងសង់រួច 90% និងមានការបញ្ចុះតម្លៃរហូតដល់ 12% ដែលជាការបញ្ចុះតម្លៃយ៉ាងច្រើនដែលមិនមានពីមុនមក ហើយក្រៅតែពីការបញ្ចុះតម្លៃយ៉ាងច្រើននេះ សម្រាប់គោលការណ៍បង់ប្រាក់ក៏កាន់តែងាយស្រួល។
សម្រាប់អ្នកដែលមានបំណងចង់បើកអាជីវកម្មថ្មី ឬពង្រើកអាជីវកម្មបន្ថែមទៀត ហើយកំពុងស្វែងរកទីតាំងល្អ ពេលនេះយើងខ្ញុំសូមណែនាំផ្ទះអាជីវកម្មទាំង 3 នេះស្ថិតនៅលើផ្លូវសំខាន់របស់គម្រោងគឺផ្លូវ C01 ហើយកែងនឹងផ្លូវ C02 ដែលជាផ្លូវតភ្ជាប់ពីផ្លូវ 60 ម៉ែត្រ ចូលមកក្នុងគម្រោង ដឹស្តា ដាយមិន 1 និង គម្រោង ដឹស្តា ដាយមិន 2 ដែលមានអតិថិជនរស់នៅយ៉ាងច្រើនកុះកររួចមកហើយ និងទម្លុះទៅកាន់ផ្លូវជាតិលេខ 2 ផងដែរ។









