ទំហំ​ពាណិជ្ជកម្ម​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​«​ផ្លូវ​មួយ​ ​និង​ខ្សែក្រវាត់​មួយ​»​ ​រវាង​ចិន​ ​និង​អាស៊ាន​កើន​ដល់​ជិត​ ​៦០០ពាន់​លាន​ដុល្លារ​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្នុងរយៈពេល​ជិត៦ឆ្នាំ​កន្លងមក​នេះ​ ​បណ្តា​ប្រទេស​អាស៊ាន​និង​ប្រទេស​ចិន​ ​ទទួល​បាន​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ ​នៅក្នុង​វិស័យ​កិច្ច​សហប្រតិបត្តិ​ការ​ក្រោម​គំនិត​ផ្តួចផ្តើម​“​ផ្លូវ​មួយ​ ​និង​ខ្សែក្រវាត់​មួយ​”​ ​ដោយ​ក្នុង​នោះ​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​បាន​ឈាន​ដល់៥៨៧.៨៧​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៨​ ​។​

​យោង​តាម​ការ​ចុះផ្សាយ​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ឲ្យដឹង​ ​គំនិត​ផ្តួចផ្តើម​“​ផ្លូវ​មួយ​ ​និង​ខ្សែក្រវាត់​មួយ​”​ ​មិន​ត្រឹមតែ​បង្ហាញ​ពី​”​គម្រោង​ផែនការ​ទូទៅ​”​សម្រាប់​ការ​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ចិន​និង​អាស៊ាន​ប៉ុណ្ណោះទេ​ ​ថែមទាំង​ជួយ​ឲ្យ​គ្រួសារ​សាមញ្ញ​និង​អ្នកចូលរួម​នី​មួយ​ៗ​ ​សម្រេច​បាន​នូវ​ក្តី​សុ​បិន្​ត​តូច​ៗ​របស់​ពួកគេ​ផង​ដែរ​។​

​យោង​តាម​ប្រភព​សារព័ត៌មាន​ស៊ីន​ហួរ​ចុះផ្សាយ​ ​កាលពី​ថ្ងៃទី២១​ ​មេសា​កន្លងមក​នេះ​ ​បានឱ្យ​ដឹង​ថា​ ​សម្រាប់​ប្រទេស​កម្ពុជា​ ​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ាន​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​មុតមាំ​ ​ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ប្រទេស​ចិន​ ​បាន​ទទួល​នូវ​អត្ថ​ប្រយោជន៍​នៅ​លើ​វិ​សយ័​ជាច្រើន​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​ ​ជាមួយ​ប្រទេស​ចិន​នៅក្នុង​ការ​ពង្រីក​សក្តា​នុ​ពល​សេដ្ឋកិច្ច​របស់​ខ្លួន​ ​និង​ពង្រឹង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។​ ​

​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋ​មន្ត្រី​ក្រួសួ​ង​ព័ត៌មាន​បាន​ថ្លែង​ថា​ ​“​ ​សម្រាប់​កម្ពុជា​ ​ដោយមាន​ជំនួយ​ពី​ចិន​ ​យើង​អាច​កសាង​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​បាន​ ​ហើយ​គម្រោង​ទាំងនោះ​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ជាមួយគ្នា​ ​កាន់តែ​មាន​ភាព​ងាយស្រួល​និង​ឆាប់រហ័ស​”​។​ ​

​បើ​យោង​តាម​ទិន្ន​ន័យ​ថ្មី​ៗ​នេះ​ ​ដែល​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បានឱ្យ​ដឹង​ថា​ ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ហាយ​វ៉េ​ចំនួន៣១ខ្សែ​ ​និង​ស្ពាន​ចំនួន៨ឱ្យ​កម្ពុជា​ ​ដែល​សរុប​ផ្លូវ​ហាយ​វ៉េ​មាន​ប្រវែង​រហូតដល់​ទៅ​ ​៣០០០​​ ​គីឡូម៉ែត្រ​ ​ហើយ​ចិន​ក៏បាន​សាងសង់​ស្ថានីយ​វារីអគ្គិសនី​នៅ​កម្ពុជា​ទៀង​ផង​។​

​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​បាន​ថ្លែង​ទៀត​ថា​ ​“​អាទិភាព​ដំបូង​របស់​យើង​ ​គឺ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ធ្វើ​ឱ្យ​អ្នក​ទាំងអស់គ្នា​មាន​ចំណែក​ស្មើគ្នា​នៅក្នុង​កំណើន​សេដ្ឋកិច្ច​នេះ​។​ ​គំនិត​ផ្តួចផ្តើម​ខ្សែ​ ​ក្រវាត់​មួយ​ផ្លូវ​មួយ​ ​អាច​ជួយ​យើង​តាមរយៈ​ការ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ ​និង​ធនធានមនុស្ស​”​។​

​លោក​បណ្ឌិត​ ​គិន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយ​ថា​ ​នៅ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​ចិន​ក្នុង​ក្រប​ខ​ណ្ឌ័​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​ ​គឺ​ចិន​បាន​វិនិយោគ​លើ​គ​ម្រោ​ង​ធំៗ​ជាច្រើន​នៅ​កម្ពុជា​ ​ដែល​រួមមាន​ ​វារីអគ្គិសនី​ ​ផ្លូវថ្នល់​ ​ស្ពាន​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​។​ ​

​លោក​បណ្ឌិត​បាន​ថ្លែង​ទៀត​ថា​ ​“​កម្ពុជា​មាន​ក្តី​រំពឹង​ខ្ពស់​ថា​ចិន​នឹង​បន្ត​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ជា​បន្ត​ទៀត​។​ ​ធ្វើ​ដូច្នេះ​វា​នឹងអាច​កាត់បន្ថយ​តម្លៃ​ទំនិញ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ពង្រឹង​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ ​និង​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here