ដោយ វុត្ថា
វៀតណាម៖ វិនិយោគផ្ទាល់ពីបរទេស (FDI) របស់ប្រទេសវៀតណាមសម្រេចបាន ១៤.៥៩ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៤ ខែ នៃ ឆ្នាំ ២០១៩ ពោលកើនឡើង ៨១ ភាគរយ បើធៀបនឹងរយៈពេលដូខគ្នា កាលពីឆ្នាំមុន។
ទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគរបស់វៀតណាមបានបញ្ចេញរបាយការណ៍របស់ខ្លួនលពីពេលថ្មីៗនេះ ថា លទ្ធផលនៃកំណើនេះ គឺខ្ពស់ជាងគេបង្អស់ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ហើយការវិនិយោគដោយផ្ទាល់ពីបរទេស ក៏បានកើនឡើង ៧,៥ ភាគរយផងដែរបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលឈានដល់ ៥,៧ ពាន់លានដុល្លារ។
របាយការណ៍ដដែលបន្តថា មានគម្រោងថ្មីចំនួន ១.០៨២ ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយរដ្ឋាភិបាលវៀតណមាមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៣៤ ពាន់លានដុល្លារកើនឡើង ៥០,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈគម្រោងដែលមានស្រាប់ចំនួន ៣៩៥ ដែលទទួលបានបន្ថែម ២,១១ ពាន់លានដុល្លារដែលស្មើនឹង ៩៤% នៃបរិមាណធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដេលបន្តថា ទីក្រុងហុងកុង គឺប្រភពវិនិយោគបរទេសនាំមុខគេ ជាមួយនឹង ទំហំទឹកប្រាក់វិនិយោគចំនួន ៤.៧ ពាន់លានដុល្លារក្នុងចំណោម ៨០ ប្រទេស ដែលវិនិយោគនៅក្នុងទឹកដីនៃប្រទេសវៀតណាម ដែលប្រហែល ៣២.៥ ភាគរយនៃលំហូទុនវិនិយោគផ្ទាល់ពីក្រៅប្រទេស។ ប្រទេសកូរ៉េខាងត្បូងឈរនៅក្នុងចំណាត់ថ្នាក់លេខរៀងទី ២ ជាមួយទុនវិនិយោគចំនួន ១.៩៨ ពាន់លានដុល្លារអាមេរិក និងបន្ទាប់មកទៀត គឺប្រទេសសឹង្ហបុរី ដែលមានទុនវិនិយោគចំនួន ១.៨៧ ពាន់លានដុល្លារអាមេរិក។
របាយការណ៍ដដែលបញ្ជាក់ថា ជាមួយគ្នានេះដែរ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះទីក្រុងហាណូយទាក់ទាញបានភាគហ៊ុនធំបំផុតដែលត្រូវបានបញ្ជីចំនួន ៤,៤៧ ពាន់លានដុល្លារឬ ៣០,៦% នៃការវិនិយោគសរុប។ ទីក្រុងហូជីមិញមានចំនួន ២,៣៧ ពាន់លានដុល្លារ ឬ១៦,៣ ភាគរយ និងខេត្ត Binh Duong ភាគខាងត្បូងប្រទេសទទួលបានចំនួន ១ ពាន់លានដុល្លារ ៧ ភាគរយ ៕






