បង់ក្លាដេស​បង្ហាញ​ចំណាប់​​អារម្មណ៍​វិនិយោគ​​បន្ថែម​ទៀត​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖​ ​ឯកអគ្គ​រដ្ឋទូត​បង់ក្លាដេស​ប្រចាំ​កម្ពុជា​ឲ្យដឹង​ថា​ ​ក្រុម​អ្នកជំនួញ​របស់​ខ្លួន​ ​គ្រោង​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​ ​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​ ​ខណៈ​ដែល​វិស័យ​មានផល​ ​ចំណូល​ច្រើន​សម្រាប់​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

​លោក​ ​Nazmul​ ​Quaunine​ ​ឯកអគ្គ​រដ្ឋទូត​បង់ក្លាដេស​ប្រចាំ​កម្ពុជា​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​ ​២៥​ ​ខែមេសា​ ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ក្រុម​អ្នកជំនួញ​បង់​ក្លា​ដែ​ស​ជាច្រើន​បាន​មើលឃើញ​ពី​សក្តា​នុ​ពល​វិនិយោគ​ជាច្រើន​នៅ​កម្ពុជា​ ​ពិសេស​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​។​

​ឯកអគ្គ​រាជទូត​រូប​នេះ​បាន​បន្ត​ថា​ ​ការចាប់អារម្មណ៍​របស់​ក្រុម​អ្នកជំនួញ​មកកាន់​ប្រទេស​កម្ពុជា​នេះ​ដោយសារ​ការ​មើលឃើញ​ថា​កម្ពុជា​មាន​សន្តិភាព​ស្ថិរភាព​ ​សម្បូរ​កម្លាំង​ពលកម្ម​ ​និង​មានការ​សម្រួល​ដល់​ការ​វិនិយោគ​ជាដើម​។​

​លោក​ ​អិត​ ​សំ​ហេង​ ​រដ្ឋមន្រ្តី​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​បាន​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​អ្នក​វិនិយោគ​បង់​ក្លា​ដែស​ ​ដែល​មានបំណង​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​គាំពារ​អ្នក​វិនិយោគ​មក​ពីក្រៅ​ប្រទេស​ ​និង​ជួយ​សម្រួល​គ្រប់​មធ្យោបាយ​ដល់​ពួកគេ​ ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។​

​លោក​ ​ងុយ​ ​រិទ្ធ​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មានប្រសាសន៍​ថា​ ​កម្ពុជា​និង​បង់ក្លាដេស​ ​គឺ​មាន​ស្ថានភាព​ភូមិសាស្ត្រ​ ​កំណើន​សេដ្ឋកិច្ច​ ​មាន​ចំណូល​ ​GDP​ ​ការនាំចេញ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​វាយនភណ្ឌ​ដូចគ្នា​និង​បា​នប​ញ្ជួ​នក​ម្លាំង​ពលកម្ម​ទៅក្រៅ​ប្រទេស​ដូចគ្នា​ផង​ដែរ​។​

​លោក​អះអាង​ថា​ ​កត្ដា​ទាំងនេះ​ ​ភាគី​ទាំងពីរ​ ​បាន​សន្យា​ថា​ ​នឹង​បង្កើន​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​ក្នុង​ការ​បណ្ដុះបណ្ដាល​ ​និង​ចែករំលែក​បទពិសោធន៍​ជំនាញ​មួយចំនួន​ ​សម្រាប់​បំពេញ​ឲ្យ​ទៅវិញទៅមក​ ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ ​និង​អភិវឌ្ឍន៍​ប្រទេស​ទាំងពីរ​ផង​ដែរ​។​

​ជាមួយគ្នា​នេះ​ ​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា​នឹង​បង្កើត​ក្រុមការងារ​រួមគ្នា​មួយ​ ​ដើម្បី​ធ្វើ​កិច្ចការ​ងារ​នេះ​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ល្អ​ប្រសើរ​ ​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​លើ​វិស័យ​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​ក៏ដូចជា​ជំរុញ​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ប្រទេស​ទាំងពីរ​ ​ឲ្យ​កាន់​មាន​ភាព​រលូន​ល្អ​ប្រសើរ​ទៅមុខ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here