សម្តេចតេជោ ​ថា​ ​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​ច្រើន​ពី​គំនិត​ផ្តួចផ្តើម​ ​ខ្សែក្រវាត់​មួយ​ ​ផ្លូវ​មួយ​របស់​ចិន​

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​អះអាង​នៅក្នុង​ចំពោះមុខ​ប្រមុខរដ្ឋ​ ​និង​ថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន​រូប​នៅក្នុង​វេទិកា​កំពូល​លើក​ទី​ពី​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ​“​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​”​ ​ថា​ប្រទេស​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​ ​និង​ការអភិវឌ្ឍន៍​ជាច្រើន​ពី​គំនិត​ផ្តួចផ្តើម​ ​ខ្សែក្រវាត់​មួយ​ ​ផ្លូវ​មួយ​របស់​ចិន​។​

​ថ្លែង​ក្នុង​ពេល​អញ្ជើញ​បើក​វេទិកា​កំពូល​លើក​ទី​ពី​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ​“​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​”​ ​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​នៅ​ថ្ងៃទី២៦​ ​មេសា​ ​២០១៩នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​កម្ពុជា​កំពុង​ទទួល​បានផល​ប្រយោជន៍​យ៉ាងច្រើន​ ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​សង្គម​ ​វប្បធម៌​ ​ពី​គំនិត​ផ្តួចផ្តើម​ ​ខ្សែក្រវាត់​មួយ​ ​ផ្លូវ​មួយ​។​

​សម្តេច​បាន​លើកឡើង​ពី​ភាព​ជោគជ័យ​នៃ​ការ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ ​ដែល​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ចិន​ ​និង​ជា​សក្ខីភាព​មួយ​យ៉ាង​ច្បាស់​នៃ​ការ​កសាង​គម្រោង​ផែនការ​សហប្រតិបត្តិ​ការ​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​ ​រវាង​ប្រទេស​ទាំងពីរ​។​ ​

​សម្តេច​បញ្ជាក់​ថា​ ​គម្រោង​ទាំងនេះ​ទទួល​បាន​ជោគជ័យ​ ​ល្អ​ប្រសើរ​ ​ហើយ​បច្ចុប្បន្ន​ ​មាន​ក្រុមហ៊ុន​ចំនួន១៦១​ ​កំពុង​ធ្វើ​សហប្រតិបត្តិ​ការ​ ​ក្នុង​នោះ​ ​មាន​ក្រុមហ៊ុន​ចិន​ចំនួន១៤៨​ ​និង​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា​ ​ប្រមាណ​ជាង២ម៉ឺន​នាក់​។​ ​ការអភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះសីហនុ​ ​ជំហាន២​ ​អាច​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន៨ម៉ឺន​នាក់​បន្ថែម​ទៀត​។​ ​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ដែល​នឹង​ក្លាយទៅជា​កម្លាំង​ចលករ​មួយ​ចូលរួម​កែប្រែ​សេដ្ឋកិច្ច​កម្ពុជា​ ​និង​បង្កើន​ការ​តភ្ជាប់​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ក៏​ជាស​មិទ្ធ​ផល​ដ៏​សំខាន់​មួយ​ដែល​កើត​ចេញពី​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​»​ ​នេះ​ផង​ដែរ​។​

​សម្តេច​តេជោ​មាន​ជំនឿ​យ៉ាង​មុ​ត​មំា​ថា​ ​គំនិត​ផ្តួចផ្តើម​ ​“​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​”​ ​កំពុង​បង្កើត​កម្លាំង​ចលករ​ថ្មី​ ​សំដៅ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​លើស​ក​លោក​ ​ដើម្បី​បុព្វហេតុ​សន្តិសុខ​ ​សន្តិភាព​ ​ភាព​សុខដុមរមនា​ ​វិបុលភាព​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​សម្តេច​ជោ​ថា​ ​“​ក្នុងស្មារតី​នេះ​ ​យើង​ពិតជា​មាន​តម្រូវការ​ចាំបាច់ក្នុង​ការជំរុញ​កសាង​សាមគ្គីភាព​និង​ការយោគយល់​គ្នា​ ​ដោយ​ផ្អែកលើ​តម្លៃ​នៃ​គុណធម៌​ ​សាមគ្គីភាព​ ​មិត្តភាព​ ​និង​ជំនឿ​ទុកចិត្ត​ ​និង​សមភាព​ ​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​ ​ប្រជាជន​និង​ប្រជាជន​របស់​យើង​”​។​

​ប្រមុខរដ្ឋ​ឬ​អ្នកដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​ ​ចំនួន៣៧រូប​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​តុមូល​នៃ​វេទិកា​កំពូល​លើក​ទី២ស្តី​ពី​ ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​គំនិត​ផ្តួចផ្តើម​ ​”​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​”​ ​ដែល​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​ ​២៥​ ​ដល់​ថ្ងៃទី​ ​២៧​ ​ខែមេសា​ខាងមុខនេះ​។​ ​

​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​ត្រូវ​បាន​ដាក់ចេញ​ដោយ​ប្រធានាធិបតី​ចិន​ ​លោ​ក​ហ្សី​ ​ជី​នពីង​កាលពី​ឆ្នាំ​ ​២០១៣​ ​។​ ​ក្នុងរយៈពេល​ជិត៦ឆ្នាំ​កន្លងទៅ​នេះ​ ​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​បាន​ប្រែ​ពី​គោលបំណង​ទៅជា​ការពិត​ជាក់ស្តែង​ ​ដោយមាន​ប្រទេស​ចំនួន១២៦បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​ ​និង​មាន​អង្គការ​អន្តរជាតិ​ចំនួន២៩បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ខ្សែក្រវាត់​មួយ​និ​ ​ង​ផ្លូវ​មួយ​ជាមួយ​ភាគី​ចិន​ ​មិត្តភក្តិ​របស់​ប្រទេស​ចិន​ ​បាន​គ្រប​ដណ្តប់​ទ្វីបអាស៊ី​ ​អាហ្វ្រិក​ ​អឺរ៉ុប​ ​អូ​សេ​អា​នី​និង​អាមេរិកឡាទីន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here