រដ្ឋាភិបាលកំពុងរៀបចំផែនការមេដើម្បីកែលំអរ “រមណីយដ្ឋានភ្នំដំរី”ជាតំបន់ទេសចរណ៍ប្រណីត

ចែករំលែក

ដោយៈ គង់ សូរិយា

    កំពតៈ រដ្ឋាភិបាល តាមរយៈគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេរ បាន និងកំពុងរៀបចំផែនការមេលំអិត ដើម្បីរៀបចំកែលំអរ និងលើកកំពស់សោភ័ណភាពភ្នំដំរី ជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់។

រមណីយដ្ឋានភ្នំដំរី បច្ចុប្បន្នមានទីតាំង នៅជិតរមណីយដ្ឋានភ្នំ កំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

តាមផែនការ គម្រោងស្ថាបនាកែលម្អភ្នំដំរី ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីតភ្ជាប់លំហូរភ្ញៀវទេសចរណ៍ពីភ្នំកំពង់ត្រាច ទៅដល់ភ្នំដំរី ភ្នំផ្អាវ ភ្នំស ក្នុងកិច្ចជម្រុញបង្កើនសេដ្ឋកិច្ចមូលដ្ឋាន ខេត្តជាប់តំបន់ឆ្នេរសមុទ្រ អោយទៅជារបៀងសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២១ កក្កដាថា គំរោងអភិវឌ្ឍន៍ភ្នំដំរីនេះ ស្ថិតក្នុងការសិក្សារបស់គណៈ

កម្មាធិការអភិ​វឌ្ឍន៍តំបន់ឆ្នេរ ដើម្បីអភិវឌ្ឍន៍តំបន់នេះនាពេលអនាគត ដែលផែនការនេះ មិនត្រឹមតែធ្វើនៅភ្នំដំរីទេ តែធ្វើនៅតាមទីតាំងធំៗនិងមានសក្តានុពលទាំងអស់ទូទាំងប្រទេស។

លោកបន្តថា ខេត្តកំពត មានមានការរីកចម្រើនលើវិស័យទេស​ចរណ៍យ៉ាងច្រើន ដោយរយៈពេល៦ខែដើមឆ្នាំនេះ ភ្ញៀវទេសចរ​ណ៍ជិត១,៥លាននាក់ បានមកទស្សនា និងសំរាកកំសាន្តនៅក្នុងខេត្តកំពត ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិមានជាង១៨ម៉ឺននាក់៕


ចែករំលែក