ចំណេះដឹង​!​ ​តើ​អ្វី​ជា​គំនូរ​ឧស្សាហកម្ម​?​

0

​ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​គំនូរ​ឧស្សាហកម្ម​ ​គឺជា​ការ​ផ្គុំ​នៃ​បន្ទាត់​ ​ឬ​ពណ៌​ឬ​ទម្រង់​បី​ខ្នាត​ ​ឬ​សម្ភារៈ​ណាមួយ​ ​ទោះបីជា​មាន​ឬ​ពុំ​មានការ​ផ្គុំ​រួម​ជាមួយ​បន្ទាត់​ ​ឬ​ពណ៌​ក៏ដោយ​ឱ្យ​តែ​ការ​ផ្គុំ​ទម្រង់​ ​ឬ​សម្ភារៈ​ទាំងនោះ​រំលេច​ឡើងជា​រូបរាង​ពិសេស​របស់​ផលិតផល​ឧស្សាហកម្ម​ ​ឬ​សិប្បកម្ម​ ​និង​ដែល​អាច​ធ្វើជា​គំរូ​ផលិតផល​ឧស្សាហកម្ម​ ​ឬ​សិប្បកម្ម​ ​និង​អាច​សម្គាល់​បាន​ដោយ​ចក្ខុ​។​

ច្បាប់​មិន​ការពារ​ផ្នែក​ណាមួយ​នៃ​គំនូរ​ឧស្សាហកម្ម​ ​ដែល​បម្រើ​ឱ្យ​គោលបំណង​សម្រាប់​តែ​ទទួល​បាន​នូវ​លទ្ធផល​បច្ចេកទេស​ ​និង​ដែល​ផ្នែក​នោះ​មិន​មាន​រូបរាង​ច្បាស់លាស់​ ​។​ ​គំនូរ​ឧស្សាហកម្ម​អាច​ចុះបញ្ជី​បាន​ ​ប្រសិនបើ​ថ្មី​។​ ​

គំនូរ​ឧស្សាហកម្ម​ត្រូវ​ចាត់ថា​ថ្មី​ ​ប្រសិនបើ​គំនូរ​ឧស្សាហកម្ម​នោះ​មិនទាន់​បា​នប​ញ្ចោញ​ឱ្យ​ដឹង​ដល់​សាធារណជន​ ​នៅ​ទីកន្លែង​ណាមួយ​នៅ​លើ​ពិភពលោក​ ​មុន​កាលបរិច្ឆេទ​សុំ​ចុះបញ្ជី​ ​ឬ​មុន​កាលបរិច្ឆេទ​អាទិភាព​នៃ​សំណុំ​លិខិតស្នើ​សុំ​ ​តាមរយៈ​ការ​ផ្សព្វផ្សាយ​ដោយ​ប្រើ​រូបភាព​ជាក់ស្តែង​ ​ឬ​តាមរយៈ​ការប្រើ​ប្រាស់​ ​ឬ​តាមរយៈ​មធ្យោបាយ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ទៀត​។​ ​ ​ ​ ​ ​ ​

មិនបាន​ចាត់ទុកថា​ជា​ការ​ដឹង​ដល់​សាធារណជន​ ​ចំពោះ​ករណី​ដូច​ខាងក្រោម​ ​៖
​ ​
​ក​-​ការ​ដឹង​ដល់​សាធារណជន​នូវ​គំនូរ​ឧស្សាហកម្ម​ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល​ដប់ពីរ​ ​(​១២​)​ខែ​ ​មុន​កាលបរិច្ឆេទ​សុំ​ចុះបញ្ជី​សំណុំ​លិខិតស្នើ​សុំ​ ​ឬកាល​បរិច្ឆេទ​អាទិភាព​នៃ​សំណុំ​លិខិតស្នើ​សុំ​នោះ​។​

​ខ​-​ការ​ធ្វើ​ឱ្យ​លេចឮ​ខ្ចរខ្ចាយ​ព័ត៌មាន​អំពី​គំនូរ​ឧស្សាហកម្ម​ ​តាមរយៈ​អ្នកដាក់ពាក្យ​សុំ​ ​តាមរយៈ​អ្នកស្នង​របស់​បុព្វជន​ ​ឬ​តាមរយៈ​ការរំលោភ​របស់​ភាគី​ទីបី​ទៅលើ​អ្នកដាក់ពាក្យ​សុំ​ ​ឬ​អ្នកស្នង​របស់​បុព្វជន​ដែល​បណ្តាល​ឱ្យ​លេចឮ​ខ្ចរខ្ចាយ​ព័ត៌មាន​នេះ​។​ ​

គំនូរ​ឧស្សាហកម្ម​ ​ដែល​ផ្ទុយ​នឹង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​ឬ​សីលធម៌​មិន​អាច​ចុះបញ្ជី​បាន​ឡើយ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here