ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត CNBC បានរាយការណ៍ថា មូលនិធិសម្រាប់ការវិនិយោគរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតកំពុងធ្វើការវាយតម្លៃឡើងវិញនូវគម្រោងសាងសង់ទីក្រុងនាពេលអនាគត ដែលមានឈ្មោះថា “The Line”ក្រោមទុនវិនិយោគ៥០០ពាន់លានដុល្លារ។
ថ្មីៗនេះ មូលនិធិវិនិយោគសាធារណៈ(PIF)របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានជួលបណ្តាក្រុមហ៊ុនប្រឹក្សាយោបល់នានា ឱ្យធ្វើការត្រួតពិនិត្យជាយុទ្ធសាស្រ្តទៅលើលទ្ធភាពនៃគម្រោងទីក្រុង The Line ដែលលាតសន្ធឹងលើវាលខ្សាច់ចម្ងាយប្រហែល១៦៩គីឡូម៉ែត្រ និងជាផ្នែកមួយនៃគម្រោងខ្នាតយក្ស Neom។
អាជ្ញាធរអារ៉ាប៊ីសាអូឌីត ដែលគ្រប់គ្រងគម្រោង Neom បានគូសបញ្ជាក់ថា “ព័ត៌មាននេះជាការពិត និងបានអះអាងថា ការត្រួតពិនិត្យជាយុទ្ធសាស្រ្តជាការអនុវត្តន៍ទូទៅលើគម្រោងខ្នាតធំរយៈពេលវែង”។








