ដោយៈ ម៉ាណា
ព្រះសីហនុៈ ដំណើរឈានទៅមុខរបស់ខេត្តព្រះសីហនុ មិនបង្អង់ល្បឿនទៀតនោះទេ ដោយអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិបានបន្តបោះទុនរបស់ពួកគេ អភិវឌ្ឍន៍លើគំរោងធំៗនៅក្នុងខេត្តនេះ។
ជាក់ស្តែងគម្រោង Golden Sun Sky ឬហៅថា ទីក្រុងឆៃណាថោន ដែលអ្នកវិនិយោគិនបរទេស (ចិន) ភាគច្រើនស្គាល់ក្រុងព្រះសីហនុ តាមរយៈគម្រោងដ៏ធំមួយនេះ មានទីតាំងអភិវឌ្ឍស្ថិតនៅតាមបណ្ដោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
-->

គម្រោងដ៏ធំមួយនេះ ជាការវិនិយោគរួមគ្នារបស់ក្រុមហ៊ុន Suncity Group ដែលជាក្រុមហ៊ុនប្រតិបត្តិករ ឈានមុខគេមួយរបស់ម៉ាកាវ ជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនដ៏ធំ នៅទីក្រុងហុងកុងបានចូលជាដៃគូ ជាមួយក្រុមហ៊ុនចុះបញ្ជីក្នុងស្រុក Golden Sun Sky Entertainment បោះទុនវិនិយោគក្នុងទឹកប្រាក់សាងសង់តម្លៃ៣៧០លានដុល្លារអាម៉េរិក។
គំរោងដ៏ធំមួយនេះ មានការអភិវឌ្ឍន៍បែបចម្រុះ រួមមាន សណ្ឋាគារថ្នាក់ផ្កាយ៥ និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកម្សាន្តកម្រិតខ្ពស់ នឹងអចលនទ្រព្យខុនដូជាដើម៕
