ដោយៈ គង់ សូរិយា
ប្រទេសចិនៈ ការរីកចម្រើនផ្នែកវិស្វកម្មចិន បានធ្វើឲ្យពិភពលោកបើកភ្នែកធំៗសម្លឹងទៅកាន់ប្រទេសចិន ដូចជាស្ពានឆ្លងកាត់សមុទ្រវែងជាងគេលើពិភពលោក ការសាងសង់ផ្លូវរថភ្លើងលឿនបំផុត ការសាងសង់ស្ពានឆ្លងកាត់ជ្រលងភ្នំជាដើម។
ជាមួយនឹងស្ថាបត្យកម្ម ពោរពេញដោយភាពច្នៃប្រឌិតជាមួយនឹងសិល្បៈដ៏រសរវើក ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកនេះ បានបង្ហាញវត្តមានស្ពាន Baijusi Yangtze River Bridge នៅទីក្រុង Chongqing ថ្មីៗនេះបានក្លាយជាចំណុចក្តៅ សម្រាប់អ្នកទេសចររដូវក្តៅ ដោយទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងការរចនាដ៏ក្លាហាន និងអនាគតរបស់វា។