កម្ពុជា​ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិ​ការ​ចំនួន៣​ ​ជាមួយ​ធនាគារ​កណ្តាល​ចិន​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​ព្រមព្រៀង​សំ​ខាន់​ៗ​ចំនួន៣​ ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ធនាគារ​កណ្តាល​ចិន​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​

​យោង​តាម​ការ​ចុះផ្សាយ​តាម​គេហ​ទំ​ព័ត៌​ហ្វេ​សបុ​ក​ផ្លូវការ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ឲ្យដឹង​ថា​ ​ពិធី​ចុះហត្ថលេខា​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ ​និង​ស្ថាប័ន​របស់​កម្ពុជា​ជាមួយ​ភាគី​ធ​នាគា​ចិន​ដូចជា​៖​ ​លោក​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិ​រញ្ញា​វត្ថុ​ ​,​ ​លោក​ថោង​ ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ ​លោក​ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ប្រធាន​ធនាគារ​កា​ណា​ឌី​យ៉ា​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មានប្រសាសន៍​នៅក្នុង​ពិធី​ទស្សនកិច្ច​ ​និង​ចូលរួម​ធ្វើ​ជា​ក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ខាងលើ​នៅ​ថ្ងៃទី​ ​២៦​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​បាន​ឲ្យដឹង​ ​ដោយសារតែ​មាន​ភាពរឹងមាំ​នៃ​ចំណងទាក់ទង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ ​នៃ​ប្រទេស​ទាំងពីរ​នោះ​ហើយ​ ​ដែល​បាន​ជំរុញ​ឲ្យ​បណ្តា​ធនាគារ​ ​និង​ក្រុមហ៊ុន​ចិន​ជាច្រើន​ ​បាន​មក​បណ្តាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​ ​ពិសេស​ទៅទៀត​នោះ​ ​តាមរយៈ​វត្តមាន​របស់​ធនាគារ​ចិន​នេះ​ហើយ​ ​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​ជាច្រើន​ ​បាន​ទៅ​បណ្តាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ​ ​ពិសេស​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ​ស្ពាន​ ​វារីអគ្គិសនី​ ​រោងចក្រ​ ​សហគ្រាស​តូច​ធំ​ ​និង​សមិទ្ធផល​សង្គម​ដទៃទៀត​។​

​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ថ្ងៃទី១៩​ ​ខែកក្កដា​ ​ឆ្នាំ១៩៥៨​។​ ​នៅ​ថ្ងៃទី១៣​ ​ខែធ្នូ​ ​ឆ្នាំ២០១០​ ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​កម្ពុជា​ ​ចិន​ ​ត្រូវ​បាន​តម្លើង​ទៅជា​ ​កិច្ច​សហប្រតិបត្តិ​ការ​ភាពជា​ដៃគូ​យុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​។​ ​

​នៅ​ឆ្នាំ២០១៨​ ​កម្ពុជា​និង​ចិន​ ​បាន​រៀបចំ​នូវ​សកម្មភាព​យ៉ាង​អធឹក​អធម​ ​អបអរសាទរ​ខួប៦០ឆ្នាំ​ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ ​ដែល​រួមមាន​ ​១​)​ការ​ផ្លាស់​ប្តូរ​លិខិត​ជូនពរ​រវាង​ថ្នាក់ដឹកនាំ​កំពូល​ ​២​)​ពិធីជប់លៀង​នៅ​ស្ថានទូត​ចិន​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ឯកឧត្តម​ ​វ៉ាង​ ​យី​ ​ទីប្រឹក្សា​រដ្ឋ​ ​និង​ជារ​ដ្ឋ​មន្រ្តី​ការបរទេស​ចិន​ ​ព្រមទាំង​ជា​រឿយ​ៗ​ប្រទេស​ទាំង២​ ​តែងតែមាន​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ ​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here