ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងក្លាយជាប្រទេសទី១ ក្នុងតំបន់អាស៊ានក្នុងប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ខណៈដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កំពុងតែស្វះស្វែងរការចចារជាមួយក្រុមហ៊ុនចិនដ៏ធំមួយនេះ។
លោកស្រ៊ី ថាម៉ារ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីបានប្រាប់សារព័ត៌មាន Xinhua កាលពីពេលថ្មីៗនេះថា សម្តេចតេជោគ្រោងជួបចចារ និងពិភាក្សាជាមួយថា្នក់ដឹកនាំក្រុមហ៊ុន Huawei ។លោកបន្តថា នឹងមានការចុះហត្ថលេខរវាងក្រុមហ៊ុន Huawei និងរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា ក្នុងការអភិវឌ្ឍន៍បណ្តាញបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា។
លោកបន្ថែមថា បច្ចេកវិទ្យា 5G មិនទាន់មាននៅក្នុងប្រទេសជាសមាជិកតំបន់អាស៊ាននៅឡើយទេ។ ប្រសិបើការចចារនេះ ទទួលបានជោគជ័យប្រទេសកម្ពុជានឹងមានបទពិសោធន៍ខ្ពស់ ក្នុងតភ្ជាប់បណ្តាញទូរស័ព្ទលឿន ខណៈកម្ពុជាកំពុងតែជម្រុញ ឲ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច Digital នៅក្នុងប្រទេស។