ក្រុម​អ្នកជំនាញ​ទេសចរណ៍​មក​ពី​អាស៊ាន​និង​ប្រទេស​បួន​ទៀត​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ក្រុម​អ្នកជំនាញ​ ​និង​ប្រតិបត្តិ​ករ​ទេសចរណ៍​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​ឥណ្ឌា​ ​ចិន​ ​សហរដ្ឋអាមេរិក​ ​សហព័ន្ធ​រុស្ស៊ី​ ​បាន​បញ្ចប់​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២​ ​(​2nd​ ​Biz​ ​Fair​ ​2019​)​ ​ជាមួយគ្នា​នៅ​ប្រទេស​កម្ពុជា​ ​ប្រកបដោយ​ភាព​ជោគជ័យ​ ​និង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ជា​ទី​មោទ​នៈ​។​

​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២នេះ​ ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា​ ​សហការ​ជាមួយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​PATA​)​ ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២៣​-​២៦​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងមក​នេះ​ ​ដោយមាន​ការចូលរួម​ពីសំណាក់​ក្រុមហ៊ុន​ជាង៤០​ ​មក​ពី​តំបន់​អាស៊ាន​ ​ឥណ្ឌា​ ​ចិន​ ​អាមេរិក​ ​និង​រុស្ស៊ី​។​

​នៅក្នុង​កម្មវិធី​បិទ​ព្រឹត្តិ​ការណ៍​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២​ ​ដែល​ធ្វើឡើង​នា​រាត្រី​ថ្ងៃទី២៦នេះ​ ​តំណាង​ប្រទេស​ ​ក្រសួង​ ​ស្ថាប័ន​ ​និង​ក្រុមហ៊ុន​នី​មួយ​ៗ​ ​បាន​បង្ហាញ​នូវ​ភាព​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ ​ជាមួយនឹង​ភាព​ជោគជ័យ​នៃ​ការ​ជួបគ្នា​នៅក្នុង​ព្រឹត្តិ​ការណ៍​អន្តរជាតិ​នេះ​។​

​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​លោក​ ​សូ​ ​វិ​សុទ្ធី​ក្នុងនាម​តំណាង​លោក​រដ្ឋមន្ត្រី​ ​ថោង​ ​ខុន​ ​រួម​ជាមួយ​លោក​ ​ធួន​ ​ស៊ី​ណាន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​PATA​)​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២នេះ​ ​នៅ​រាជធានី​ភ្នំពេញ​។​

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បរទេស​សិក្សា​ស្វែងយល់​ពី​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ​ ​នៅ​ខេត្តសៀមរាប​-​អង្គរ​ ​តំបន់​ប្រាសាទសំបូរព្រៃគុក​ ​នៃ​ខេត្តកំពង់ធំ​ ​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​តំបន់ឆ្នេរ​សមុទ្រ​ផង​ដែរ​។​

​ព្រម​ជាមួយ​នោះ​ ​តំណាង​ប្រទេស​ ​ស្ថាប័ន​ ​និង​ក្រុមហ៊ុន​នី​មួយ​ៗ​ក៏​ទទួល​បានការ​យល់ដឹង​អំពី​វប្បធម៌​ ​សិល្បៈ​ ​ប្រពៃណី​ដ៏​សម្បូរ​បែប​នៅ​កម្ពុជា​ ​ព្រះរាជាណាចក្រ​អ​ច្ឆ​រិយៈ​ ​និង​ការ​ផ្តល់​បដិសណ្ឋារ​កិច្ច​ប្រកបដោយ​ភាព​កក់ក្តៅ​ ​ការជំរុញ​ចំណង​សាមគ្គីភាព​ ​មិត្តភាព​រវាង​គ្នា​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here