ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអចលនទ្រព្យឧស្សាហកម្មក្នុងប្រទេសចិនបានបន្តដាំក្បាលចុះនៅក្នុងឆមាសទីមួយ ឆ្នាំនេះ ខណៈបណ្តាក្រុមហ៊ុនជាច្រើនផ្លាស់ប្តូរមូលដ្ឋានផលិតកម្មចេញពីប្រទេសចិន ក្នុងបរិបទនៃការកើនឡើងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា តម្លៃជួលអចលនទ្រព្យឧស្សាហកម្មនៅប្រទេសចិនបានដាំក្បាលចុះ១២,៨ភាគរយនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៥ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្រូវការអចលនទ្រព្យឧស្សាហកម្មនៅទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ បានធ្លាក់ចុះ ខណៈតម្លៃជួលបានដាំក្បាលចុះក្នុងអត្រា១៧,២ភាគរយ និងអត្រា១១,៣ភាគរយរៀងគ្នា។ អត្រាអចលនទ្រព្យឧស្សាហកម្មទំនេរ(Vacancy Rate)បានកើនឡើងដល់អត្រា២៨,៩ភាគរយនៅទីក្រុងប៉េកាំង និងអត្រា២៦,៨ភាគរយនៅទីក្រុងសៀងហៃ។