សម្តេច​តេជោ​៖​ ​កម្ពុជា​កំពុង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​ចិន​ ​និង​អាស៊ាន​

0

​ដោយ​ ​វុត្ថា

​ប្រទេស​ចិន​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អះអាង​ថា​ ​សម្តេច​បាន​ជួប​ជាមួយ​ប្រទេស​ជា​មិត្ត​ ​ដៃគូ​ឯកជន​ ​និង​ប្រទេស​ចិន​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ ​ខណ​សម្តេច​បាន​នឹង​កំពុង​ចូលរួម​វេទិកា​ផ្លូវ១ខ្សែ​ក្រ​វ៉ាត់១​ ​លើក​ទី២​។​

​សរសេរ​នៅក្នុង​ហ្វេ​សបុ​ក​ផ្លូវ​រកា​របស់​សម្តេច​នៅ​ថ្ងៃទី២៧​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​សម្តេច​តេជោ​ហ៊ុន​ ​សែន​បាន​មានប្រសាសន៍​ថា​ ​“​ខ្ញុំ​ ​និង​គណៈប្រតិភូ​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​ចិន​ ​គឺ​សុខសប្បាយ​ធម្មតា​។​ ​ចាប់តាំងពី​មកដល់​ទឹកដី​មិត្ត​ចិន​ ​គឺ​ខ្ញុំ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ ​ដៃគូ​ឯកជន​ ​និង​ជាមួយ​មន្រ្តី​សំ​ខាន់​ៗ​របស់​ប្រទេស​ចិន​ ​ដើម្បី​ពង្រឹង​មិត្តភាព​ ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​ ​ជាពិសេស​លើ​វិស័យ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​”​។​ ​

​សម្តេច​បន្ត​ថា​ ​“​វេទិកា​ផ្លូវ១ខ្សែ​ក្រ​វ៉ាត់១​ ​លើក​ទី២​ ​ដែល​បា​នប្រារព្ឋ​កាលពី​ម្សិលមិញ​ ​គឺ​នឹង​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​កាន់តែ​ច្រើនឡើង​ដល់​ប្រទេសជាតិ​យើង​”​។​

​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​លើក​ទី២​ ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​ ​២៦​ ​ខែមេសា​ឆ្នាំ​ ​២០១៩​ ​ថា​ក្នុងរយៈពេល​ជិត​ ​៦ឆ្នាំ​នៃ​ការអនុវត្ត​ន៍​កន្លងមក​ ​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​សម្រេច​បាន​ផ្លែផ្កា​ជាច្រើន​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​ ​និង​លើ​សាកលលោក​ទាំង​ក្នុង​ការ​តភ្ជាប់​រូប​វ័ន្ត​ ​និង​សម្របសម្រួល​គោលនយោបាយ​ ​ការ​វិនិយោគ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ ​និង​ទំនាក់ទំនង​រវាង​ប្រជាជន​ ​និង​ប្រជាជន​ ​ដែល​វឌ្ឍនភាព​ទាំងនេះ​ ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​នៃ​លំហូរ​ពាណិជ្ជកម្ម​ ​លំហូរ​មូលធន​ ​លំហូរ​ទេសចរណ៍​ ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ ​និង​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម​។​

​ប្រការ​នេះ​ ​បាន​ចូលរួម​ចំណែក​ដល់​ការ​លើកស្ទួយ​សុខមាលភាព​ ​និង​ការ​អភិវឌ្ឍ​តំបន់​របស់​យើង​ទាំង​ក្នុង​វិស័យ​សន្តិសុខ​ ​សេដ្ឋកិច្ច​ ​និង​សង្គម​។​ ​លើស​ពីនេះ​ទៀត​ ​ចំនួន​ប្រទេស​ចូលរួម​ក្នុង​វេទិកា​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​លើក​ទី២​ ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ​ដែល​នេះ​ជា​សញ្ញា​ ​នៃ​ការ​រីក​ដុះដាល​ ​និង​ភាព​កាន់តែ​រឹងមាំ​ជាលំដាប់​នូវ​ការ​ផ្តល់​សេចក្តី​គាំទ្រ​ ​និង​ការ​ជឿ​ទុកចិត្ត​លើ​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​សម្រាប់​ការ​លើកកម្ពស់​សន្តិភាព​ ​ការជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​ពង្រឹង​វិបុលភាព​តំបន់​ ​និង​នៅ​លើ​សាកលលោក​។​

​ជាមួយ​វឌ្ឍនភាព​នៃ​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​វេទិកា​លើក​ទី២នា​ពេលនេះ​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​យើង​ទាំងអស់គ្នា​ ​ដែល​ជា​ប្រជាជាតិ​មានការ​ជឿជាក់​លើ​សាកល​ភា​វូ​ពាណិជ្ជកម្ម​ ​និង​ការ​បើកចំហ​សេដ្ឋកិច្ច​ដោយ​ឈរ​លើ​គោលការណ៍​កិច្ច​សហប្រតិបត្តិ​ការ​ជា​ដៃគូ​យូរអង្វែង​ ​រួមគ្នា​ពង្រឹង​កម្លាំង​សាមគ្គី​ ​និង​ពូត​ដៃ​គ្នា​ការពារ​ផលប្រយោជន៍​ ​និង​វិបុលភាព​រួម​ពិភាក្សា​ ​និង​ដាក់ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពិតប្រាកដ​ ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សមិទ្ធផល​ជា​ផ្លែ​ផ្កា​ថ្មី​ៗ​បន្ថែម​ទៀត​។​ ​

​សម្តេច​តេជោ​បាន​បន្ត​ថា​ ​សម្រាប់​កម្ពុជា​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ ​វប្បធម៌​។​ ​ភាព​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ ​ដែល​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ចិន​ ​និង​ជា​សក្ខីភាព​មួយ​យ៉ាង​ច្បាស់​នៃ​ការ​កសាង​គម្រោង​ផែនការ​សហប្រតិបត្តិ​ការ​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​រវាង​ប្រទេស​ទាំងពីរ​។​ ​គម្រោង​ទាំងនេះ​ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើរ​ ​ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន១៦១​ ​កំពុង​ធ្វើ​សហប្រតិបត្តិ​ការ​។​ ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន​ចំនួន​ ​១៤៨​ ​និង​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា​ជាង២ម៉ឺន​នាក់​។​

​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​ ​ជា​ជំ​ហ៊ាន​ពីរ​អាច​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន​ប្រមាណ​ ​៨ម៉ឺន​នាក់​បន្ថែម​ទៀត​។​ ​សមិទ្ធផល​ថ្មី​មួយទៀត​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ​ ​គឺ​កម្ពុជា​សម្រេច​បាន​នូវ​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ដែល​នឹង​ក្លាយទៅជា​កម្លាំង​ចលករ​មួយ​ចូលរួម​កែប្រែ​វិមាត្រ​សេដ្ឋកិច្ច​កម្ពុជា​ ​និង​បង្កើន​ការ​តភ្ជាប់​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ​

​សម្តេច​តេជោ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​កំពុង​បង្កើត​កម្លាំង​ចលករ​ថ្មី​សំដៅ​បន្ត​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​ ​និង​លើ​សាកលលោក​ ​ដើម្បី​បុព្វហេតុ​សន្តិសុខ​ ​សន្តិភាព​ ​ភាព​សុខដុមរមនា​ ​វិបុលភាព​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ​ក្នុងស្មារតី​នេះ​ ​យើង​ពិតជា​មាន​តម្រូវការ​ចាំបាច់ក្នុង​ការជំរុញ​កសាង​សាមគ្គីភាព​ ​និង​ការយោគយល់​គ្នា​ដោយ​ផ្អែកលើ​តម្លៃ​នៃ​គុណធម៌​ ​សាមគ្គីភាព​ ​មិត្តភាព​ ​និង​ជំនឿ​ទុកចិត្ត​ ​និង​សមភាព​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ ​និង​ប្រទេស​ ​រវាង​ប្រជាជន​ ​និង​ប្រជាជន​របស់​យើង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here