ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន១៥​ ​កំពុង​វិនិយោគ​ក្នុង​ខេត្តសៀមរាប​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន១៥​ ​បាន​និង​កំពុង​ធ្វើវិនិយោគ​ក្នុង​ខេត្តសៀមរាប​ ​នៅក្នុង​វិស័យ​ទេសចរណ៍​ ​សុខាភិបាល​ ​និង​ពាណិជ្ជកម្ម​។​ ​

​លោក​ ​Lu​ ​Yanwen​ ​ប្រធាន​ក្រុមហ៊ុន​ ​យូ​ណា​ន​គ្រុប​ខូ​អិល​ធី​ឌី​ ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ ​លោក​ទៀ​ ​សីហា​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក៏បាន​លើក​ផង​ដែរ​ ​ពី​កិច្ច​ដំណើរការ​នៃ​ការសាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​សៀមរាប​អង្គរ​ ​រួម​ទាំង​ការចូលរួម​ធ្វើការ​សម្អាត​បរិស្ថាន​នៅ​តាម​ដងស្ទឹង​ ​ដងផ្លូវ​ដោយ​បាន​ ​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ ​និង​ ​ស្រុក​សូទ្រនិគម​។​ ​

​ក្នុង​កិច្ចពិភាក្សា​នោះ​ដែរ​ ​ក្រុមហ៊ុន​មួយចំនួន​ក៏បាន​លើកឡើង​ពី​ផល​លំបាក​ក្នុង​ការ​ធ្វើអាជីវកម្ម​ ​ចំពោះ​រាល់​ផលិតផល​មួយចំនួន​ដែល​បាន​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ខេត្តសៀមរាប​ ​មាន​លក្ខណៈ​ក្លែងបន្លំ​ស្លាកយីហោ​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការលក់ដូរ​នូវ​ផលិតផល​របស់​ក្រុមហ៊ុន​ ​។​ ​

​ចំពោះ​ការងារ​សុខាភិបាល​ក៏បាន​លើក​អំពី​បញ្ហា​ការ​សុំ​នាំ​នូវ​ ​ឱសថ​ចូល​ ​សម្រាប់​ព្យាបាល​ខ្យល់គរ​ ​និង​ ​ការ​លើកឡើង​អំពី​បញ្ហា​កង្វះ​នូវ​ថាមពល​អគ្គិសនី​ផ្គត់ផ្គង់​ ​របស់​រោងមហោស្រព​អាណាចក្រ​អង្គរ​ ​ព្រមទាំង​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ថយ​ចុះ​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​ ​ក្នុងរយៈពេល៣ខែ​នេះ​។​ ​

​លោក​ ​Lu​ ​Yanwen​ ​ក៏បាន​គូសបញ្ជាក់​ថា​ ​ការ​មក​បណ្តាក់​ទុន​ធ្វើអាជីវកម្ម​នៅ​កម្ពុជា​ ​របស់​បណ្តា​ក្រុមហ៊ុន​ចិន​ ​សំខាន់​នៅ​ខេត្តសៀមរាប​ ​ក្នុង​ការចូលរួម​លើ​កិច្ច​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​ ​នៅ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ ​ហើយ​ពួកគាត់​ក៏បាន​កំពុងធ្វើការ​ទាក់ទាញ​ដល់​អ្នក​វិនិយោគ​ចិន​ ​ចូល​មក​ខេត្តសៀមរាប​ ​ដើ​មី្ប​ធ្វើការ​សិក្សា​អំពី​វិស័យ​ទេសចរណ៍​ ​និង​ ​កសិកម្ម​នៅ​ខេត្តសៀមរាប​ផង​ដែរ​។​

​ ​លោក​ ​ទៀ​ ​សីហា​ ​ក៏បាន​ធ្វើការ​ថ្លែង​នូវ​អំណរគុណ​ ​ចំពោះ​ក្រុមហ៊ុន​ចិន​ទាំង១៥​ ​ដែល​បាន​ចូលមកធ្វើការ​ ​វិនិយោគ​នៅ​ខេត្តសៀមរាប​ ​ក៏​ជា​ការចូលរួម​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ​ព្រមទាំង​បង្ក​រនូ​វកា​រងា​រ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ទៀតផង​ ​។​ ​កិច្ចការ​នេះ​ក៏​ប្រទេស​យើង​ទាំងពីរ​ ​ឈរ​លើ​ ​ផ្លូវ​មួយ​ ​ខ្សែ​ក្រ​វ៉ាត់​មួយ​ ​ក្នុង​ការ​ឆ្ពោះទៅ​កិច្ច​អភិវឌ្ឍន៍​ឲ្យ​មានការ​រីកចម្រើន​វិស័យ​ ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​ ​

​លោក​អភិបាលខេត្ត​ ​ក៏បាន​គូសបញ្ជាក់​ថា​ ​រាប់​បញ្ហា​ដែល​គ្រប់​បណ្តា​ក្រុមហ៊ុន​ចិន​ ​ដែល​បាន​លើ​ឡើង​នៅក្នុង​ពេលនេះ​ ​អាជ្ញាធរ​ខេត្ត​នឹង​ជ​ម្រុ​ញ​ដល់​មន្ទីរ​ ​អង្គភាព​ជំនាញ​ ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ ​ចំពោះ​រាល់​ផលិតផល​នានា​ ​ដែល​បាន​កំពុង​ធ្វើ​ ​ចរាចរណ៍​នៅក្នុង​ទីផ្សារ​នៅ​ខេត្តសៀមរាប​ ​អំពី​ស្លាក​សញ្ញា​ ​ក្រុមហ៊ុន​ផលិត​ ​ដែល​ជា​ចំណោទបញ្ហា​ដ៏​ធំ​បំផុត​ចំពោះ​បញ្ហា​សុខភាព​របស់​ ​ប្រជាពលរដ្ឋ​ ​និង​ ​ភ្ញៀវ​អ្នកប្រើ​ប្រាស់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here