កម្ពុជា​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន៦​ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​សង្គម​

0

ដោយ​ ​កែវ​ ​វល័​ក្ខ​

​ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​ ​និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ឯកសារ​សំ​ខាន់​ៗ​ចំនួន៦​ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​សង្គម​រវាង​ប្រទេស​ទាំងពីរ​។​

​ការ​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា​ ​និង​លោក​លី​ ​ខឺ​ឈា​ងនា​យក​រដ្ឋមន្រ្តី​ប្រទេស​ចិន​។​

​កិច្ច​ព្រមព្រៀង​សំ​ខាន់​ៗ​ចំនួន៦​ ​ដែល​ចុះហត្ថលេខា​នោះ​រួមមាន​ ​ទី១អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​បញ្ជី​គម្រោង​គន្លឹះ​វង់​ទី២សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សមត្ថភាព​ផលិត​ ​និង​ការ​វិនិយោគ​ចុះហត្ថលេខា​រវាង​ឯកឧត្តម​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ជាមួយ​ ​ឯកឧត្តម​ ​ចាង​ ​យុង​ ​អនុប្រធាន​គណៈកម្មការ​កំណែ​ទំរង់​ ​និង​អភិវឌ្ឍន៍​ជាតិ​។​

​ទី២​ ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​នៃ​ការ​ជួយគ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​ឯកឧត្តម​ ​វ៉ាង​ ​វិន​ធាន​ ​ឯកអគ្គ​រដ្ឋទូត​វិ​សាម​ញ​ ​និង​ពេញ​ ​សមត្ថភាព​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទី៣​ ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ស្តី​ពី​ការ​នាំ​អង្ករ​កម្ពុជា​ចំនួន៤០ម៉ឺន​តោន​ ​ចូល​ទីផ្សារ​ចិន​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ជាមួយ​ ​លោក​ ​លូ​ ​ជុន​ ​ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ ​COFCO​ ​។​ ​ទី​ ​៤​ ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​សហប្រតិបត្តិ​ការ​ក្រោម​យុទ្ធ​សាស្រ្ត​ចតុកោណ​ ​និង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​អគ្គបណ្ឌិត​សុភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​ឯកឧត្តម​ ​លីវ​ ​លាន​កី​ ​ប្រធាន​ធនាគារ​ចិន​។​

​ទី៥​ ​ផែនការ​សកម្មភាព​ ​ស្តី​ពី​ការបង្កើត​សហគមន៍​វាសនា​រួម​ ​កម្ពុជា​ចិន​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​ហោ​ ​ណាំ​ហុង​ ​ជាមួយ​ឯកឧត្តម​ ​វ៉ាង​ ​យី​ ​ទីប្រឹក្សា​រដ្ឋ​ ​និង​ជារ​ដ្ឋ​មន្រ្តី​ ​ក្រសួង​ការបរទេស​ចិន​ ​ទី៦​ ​កិច្ច​ព្រមព្រៀង​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​បច្ចេក​ ​ទេស​ ​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​អគ្គបណ្ឌិត​សុភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​ ​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​តំណាង​ទីភ្នាក់ងារ​ ​សហប្រតិបត្តិ​ការ​អ​ភិ​ឌ្ឍ​អន្តរជាតិ​ ​របស់​ប្រទេស​ចិន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here