ដោយ: គង់ លាងហួរ
អន្តរជាតិ: គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន (BRI) តាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ដូចជាផ្លូវដែក កំពង់ផែ និងផ្លូវល្បឿនលឿន – បានជួយបង្កើនតម្លៃអចលនទ្រព្យនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនក្នុងតំបន់អាសុី។
គម្រោង BRI សំខាន់ៗ ដូចជាផ្លូវដែកល្បឿនលឿនចិន-ឡាវ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានជំរុញភាពងាយស្រួលក្នុងការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។ ការណ៍នេះនាំឱ្យមានតម្រូវការអចលនទ្រព្យនៅតំបន់ក្បែរនោះ។
បណ្តាវិនិយោគិនចិនយល់ឃើញថា ទីផ្សារអចលនទ្រព្យនៅក្នុងបណ្តាប្រទេស ដែលចូលរួមក្នុងគំនិតផ្តួចផ្តើម BRI មានហានិភ័យទាប និងមានលក្ខណៈជាយុទ្ធសាស្ត្រ។ ប្រការនេះជំរុញឱ្យពួកគេបោះទុនវិនិយោគលើទីផ្សារអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មនៅក្នុងប្រទេសនានា ដូចជាកម្ពុជា និងឡាវ។