ដោយ វល័ក្ខ
ភ្នំពេញ៖ របាយការណ៍នៃការផលិត និងប្រើប្រាស់ស៊ីម៉ងត៍ដែលចេញផ្សាយនៅឆ្នាំ ២០១០ បានបង្ហាញឱ្យដឹងថា ប្រទេសចំនួន៣ គឺចិន, ឥណ្ឌា និងសហរដ្ឋអាមេរិក បានផលិត និងប្រើប្រាស់ស៊ីម៉ងត៍ច្រើនជាងគេបំផុតនៅក្នុងពិភពលោក ក្នុងនោះចិនផលិតបាន ១៨០០លានតោន, ឥណ្ឌាផលិតបាន ២២០លានតោន និងសហរដ្ឋអាមេរិកផលិតបាន ៦៤លានតោន។
យោតាមការចេញផ្សាយរបស់ Wikipedia បានឱ្យដឹងថា នៅឆ្នាំ ២០១២ ការផលិតស៊ីម៉ងត៍នៅជុំវិញពិភពលោកបានកើនឡើងដល់ ៣៧៣៦លានតោន ហើយប្រទេសដែលផលិតស៊ីម៉ងត៍បានច្រើនជាងគេគឺចិន ដោយសារតែមានតម្រូវការក្នុងស្រុកច្រើនរហូតដល់ ២១៦០លានតោន។
គិតត្រឹមចុងឆ្នាំ ២០១២ ឧស្សាហកម្មស៊ីម៉ង់ត៍សកលលោកមានរោងចក្រផលិតស៊ីម៉ងត៍កើនឡើងដល់ចំនួន ៥៦៧៣រោងចក្រ ដែលរោងចក្រទាំងនោះភាគច្រើនផលិតស៊ីម៉ងត៍ដើម្បីបំពេញតម្រូវការក្នុងស្រុក និងមួយចំណែកតូចនាំចេញទៅកាន់ប្រទេសជិតខាង។