ដោយៈ និស្ស័យ
ប្រទេសចិនៈ ក្រុមអ្នកវិភាគ និងសេដ្ឋវិទូនានាបានលើកឡើងជារឿយៗថា ប្រទេសចិនមានចំណុចខ្លាំងមួយចំនួន ដែលអាចជួយឱ្យប្រទេសនេះ ក្លាយជាសេដ្ឋកិច្ចលំដាប់លេខមួយ របស់ពិភពលោកនាពេលអនាគត។
កំលាំងចលនា សូចនានេះគឺជាគន្លឹះសំខាន់ៗ ដែលយើងអាចសិក្សាស្វែងយល់ទាំងអស់គ្នា។
- ទីផ្សារក្នុងស្រុកធំនិងសក្តានុពល
ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ នាពេលបច្ចុប្បន្ននេះ មានចំនួនប្រជាជនជាង14០០លាននាក់ ដែលផ្តល់ឱ្យប្រទេសចិននូវមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំ។
ការរីកលូតលាស់នៃជីវភាពរបស់ប្រជាជនថ្នាក់កណ្តាល ដែលធ្វើឲ្យកើនឡើងកម្រិតប្រាក់ចំណូលមានន័យថា ការប្រើប្រាស់កាន់តែច្រើន និងតម្រូវការសម្រាប់ទំនិញ សេវាកម្ម និងការច្នៃប្រឌិត។
- រោងចក្រផលិតថាមពល
- រោងចក្រសកល៖ ប្រទេសចិនផលិតអ្វីៗគ្រប់យ៉ាង ចាប់ពីគ្រឿងអេឡិចត្រូនិច ដែក រហូតដល់សម្លៀកបំពាក់។
- ការផលិតកម្រិតខ្ពស់៖ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សឆ្ពោះទៅរកការផលិតបច្ចេកវិទ្យាខ្ពស់ មនុស្សយន្ត យានយន្តអគ្គិសនី (EVs) និងបច្ចេកវិទ្យាថាមពលបៃតង។
- ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ
មហាអំណាចមួយនេះ មានភស្តុភារលំដាប់ពិភពលោក ដោយមានផ្លូវរថភ្លើងល្បឿនលឿន កំពង់ផែ ផ្លូវហាយវេ និងទីក្រុងឆ្លាតវៃ គាំទ្រប្រសិទ្ធភាពសេដ្ឋកិច្ច។
ហេដ្ឋារចនាសម្ព័ន្ធឌីជីថល៖ 5G វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (ដូចជា Alibaba, JD) និងការគ្រប់គ្រងការទូទាត់តាមទូរស័ព្ទ (WeChat Pay, Alipay)។
- ការច្នៃប្រឌិតបច្ចេកវិទ្យា
ជាមួយនឹងការគាំទ្រពីរដ្ឋាភិបាល ប្រទេសនេះបានវិនិយោគដ៏ធំនៅក្នុង AI, semiconductors, បច្ចេកវិទ្យាអវកាស ការគណនាកង់ទិច និងជីវបច្ចេកវិទ្យា។
- អ្នកដឹកនាំបច្ចេកវិទ្យាសកល៖ ក្រុមហ៊ុន ដូចជា Huawei, BYD, Tencent, និង DJI បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅទូទាំងពិភពលោក។
- ឥទ្ធិពលសកលជាយុទ្ធសាស្ត្រ
ការដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)៖ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើឲ្យប្រទេសនេះពង្រីកឥទ្ធិពលពាណិជ្ជកម្ម និងនយោបាយនៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប។
ប្រទេសនេះបានផ្តោតលើការវិនិយោគ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍៖ បង្កើតសម្ព័ន្ធភាពជាសាកលរយៈពេលវែង និងភាពជាដៃគូពាណិជ្ជកម្ម។
- ផែនការសេដ្ឋកិច្ចកណ្តាល
ជាមួយចក្ខុវិស័យរយៈពេលវែង៖ ផែនការប្រាំឆ្នាំ និងគោលនយោបាយដឹកនាំដោយរដ្ឋផ្តល់ទិសដៅ និងស្ថិរភាព របស់មេដឹកនាំប្រទេសនេះ បាននិងកំពុងធ្វើឲ្យពិភពលោកបើកភ្នែកធំៗ។
ប្រទេសនេះក៏បាន អនុវត្តន៍គោលនយោបាយរហ័ស ដោយរដ្ឋាភិបាលចិនអាចផ្លាស់ទីបានយ៉ាងឆាប់រហ័ស ដើម្បីកែសម្រួលគោលនយោបាយសេដ្ឋកិច្ច។
- អំណាចហិរញ្ញវត្ថុ
មហាអំណាចទី១នៃពិភពលោកនេះ បានរក្សាទុនបម្រុង Forex ដ៏ធំ៖ ផ្តល់ឱ្យប្រទេសចិននូវស្ថិរភាព និងអំណាចនៅក្នុងពាណិជ្ជកម្មសកល។
លើសពីនេះ ការអភិវឌ្ឍន៍រូបិយប័ណ្ណឌីជីថល៖ ប្រទេសចិនគឺជាប្រទេសនាំមុខគេ ក្នុងការទទួលយករូបិយប័ណ្ណឌីជីថល របស់ធនាគារកណ្តាល (CBDC) ។
- ការអប់រំ និងទេពកោសល្យ
ការអប់រំនៅប្រទេសចិន បានផ្តោតសំខាន់លើ STEM ដែលរួមមាននូវជំនាញវិស្វករ អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកបច្ចេកវិទ្យាយ៉ាងច្រើន។
ជាមួយគ្នានេះ មហាយក្សចិនក៏បាន និងកំពុងផ្តោតសំខាន់លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍៖ ប្រទេសចិនគឺជាអ្នកចំណាយកំពូលមួយនៅលើពិភពលោកលើការស្រាវជ្រាវ និងអភិវឌ្ឍន៍។
ទំហំប្រជាជនរបស់ប្រទេសចិន សមត្ថភាពផលិត ការច្នៃប្រឌិតបច្ចេកវិទ្យា ការធ្វើផែនការរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រវិនិយោគសកល គឺជាម៉ាស៊ីនដ៏សំខាន់ ដែលអាចជំរុញឱ្យវាក្លាយជាសេដ្ឋកិច្ចលេខ1 នៅលើពិភពលោកនាពេលអនាគត៕