ប្រធានាធិបតីអាមេរិកមានសុទិដ្ឋិនិយម​ និងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយយុត្តិធម៌ជាមួយប្រទេសចិន

0

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធ ទី៣០ ខែកក្កដាថាកិច្ចចរចាជាមួយចិនកំពុងដំណើរការទៅមុខ ហើយលោកសង្ឃឹមថាភាគីទាំង២ អាចនឹងឈានកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយស្ដីពីពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន។ លោក ត្រាំ បានលើកឡើងថា «យើងកំពុងដំណើរការទៅមុខជាមួយចិន ។ យើងកំពុងធ្វើបានយ៉ាងល្អជាមួយចិន។ ខ្ញុំគិតថាវានឹងដំណើរការយ៉ាងរលូន… ហើយខ្ញុំរំពឹងថាយើងនឹងមានកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយជាមួយចិន»

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក និងចិនបានជួបគ្នាក្នុងទីក្រុងស្ដុកខុល កាលពីថ្ងៃចន្ទ សម្រាប់កិច្ចចរចាចំណាយពេលជាង ៥ម៉ោង ក្នុងគោលបំណងដោះស្រាយជម្លោះសេដ្ឋកិច្ចជាមួយ គោលដៅបន្ថែមរយៈពេល៣ខែបន្ថែមទៀត លើបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្មដំឡើងពន្ធគយសងសឹកគ្នាទៅវិញទៅមករវាងប្រហារអំណាចទាំង២។ ចិនកំពុងប្រឈមមុខនឹង ឱសានវាទដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១២ ខែសីហា ដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងពន្ធគយមួយជាមួយរដ្ឋបាលលោក ត្រាំ ក្រោយទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងបឋមមួយកាលពីខែឧសភា និងខែមិថុនា សំដៅបិទបញ្ចប់ការសងសឹកដំឡើងពន្ធគយលើគ្នាទៅវិញទៅមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here