ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គនាយិកាបុរីវិមានសំណាង លោកជំទាវឧកញ៉ាគង់ សំណាងបានប្រកាសផ្តល់ទុន ដល់អ្នកចេះផលិតគ្រឿងឧបភោគ បរិភោគនានា។
លោកជំទាវបានសរសសេរលើបណ្តាញ ទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី១ សីហានេះថា បងប្អូន ដែលចេះផលិតគ្រឿងទេស និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ សូមទាក់ទងមកលោកជំទាវ ដោយលោកជំទាវជាអ្នកចេញដើមទុនក្នុងការផលិត។
-->
លោកជំទាវបញ្ជាក់ថា “ទំហំដើមទុន ដែលលោកជំទាវផ្តល់ជូននឹងមានទៅតាមទំហំ ផលិតជាក់ស្តែងរបស់ផលិតករនានា”។ លោកជំទាវបន្តថា “យើងត្រូវផលិតខ្លួនឯង កុំទិញរបស់សៀមតទៅទៀត”។
ក្នុងចលនាជាតិនិយម និងស្មារតីជាតិតែមួយ លោកជំទាវគង់ សំណាងបានប្រកាសបញ្ចេញទុនបែបនេះ ខណៈដែលអាជីវករ សហគ្រិន ឧកញ៉ាមួយចំនួនទៀត ក៏បាននិងកំពុងធ្វើបែបនេះ ដែលជាចរន្តជាតិនិយមមួយគួរឲ្យស្ញើចសរសើរ៕