ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ស្របពេលដែលអ្នកជំនាញមួយចំនួន បានលើកឡើងពីការធ្វើជំនួ ញដោយមិនចាំបាច់ប្រើប្រាស់ទុន លោកឧកញ៉ាសៀ រិទ្ឋីបានថ្លែងថា ចង់ធ្វើជំនួញដោយគ្មានទុន គឺត្រូវដេកស្រម័យទៅ។
លោកឧកញ៉ាសៀ រិទ្ឋីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ចង់ធ្វើជំនួញតែមិនមានទុនគឺត្រូវដេកស្រម័យទៀតទៅ ព្រោះធនាគារគេមិនឲ្យយើងខ្ចី១០០ភាគរយនោះទេ ប៉ុន្តែលោកបង្ហើបថា ដើម្បីធ្វើជំនួញបានយើងត្រូវមានកេរ្ត៍ឈ្មោះល្អ ត្រូវមានតម្លាភាព និងត្រូវធ្វើជាក្រុមហ៊ុនស្អាតស្អំ បង់ពន្ឋជូនរដ្ឋត្រឹមត្រូវ បើមិនដូច្នេះទេ គេមិនចង់រកស៊ី ឬទុកចិត្តរកស៊ីជាមួយយើងនោះទេ។