ចុចទីនេះដើម្បី Subscribe Telegram Channel «Property Area Asia» សម្រាប់ទទួលបានព័ត៌មានថ្មីៗ
ដោយ: គង់ លាងហួរ
ភ្នំពេញ: ការវិនិយោគផ្ទាល់ពីបរទសបរទេស(FDI) បានបន្តហូរចូលទីផ្សារអចលនទ្រព្យកម្ពុជា ជាពិសេសពីប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន ដែលការណ៍នេះជំរុញឱ្យមានតម្រូវការលំនៅដ្ឋាន ជាពិសេសខុនដូ។
គិតត្រឹមឆមាសទី១ នៅរាជធានីភ្នំពេញ ខុនដូប្រណីតមានតម្លៃជាមធ្យមចំនួន២.៧១៤ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈខុនដូកម្រិតមធ្យម (mid-range) មានតម្លៃប្រមាណ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ជាមួយគ្នានេះ ផ្ទះលក្ខណៈបុរីក្នុងរាជធានីភ្នំពេញមានតម្លៃប្រហែល២.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុងភ្នំពេញមានទំហំទឹកប្រាក់ចំនួន១១៤.១៦៤ដុល្លារក្នុងមួយយូនីតគិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ដែលការណ៍នេះធ្វើឱ្យលំនៅដ្ឋាននៅទីក្រុងភ្នំពេញនៅតែមានតម្លៃសមរម្យបើធៀបនឹងបណ្តាទីក្រុងធំៗផ្សេងទៀតក្នុងតំបន់អាស៊ាន។
អាផាតមុិននៅទីតាំងកណ្តាលរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់់ប្រទេសកម្ពុជាមានតម្លៃចាប់ពី១.៥០០ដុល្លារ ទៅ៣.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើតំបន់ និងគុណភាពអគារ។
លំនៅដ្ឋាននៅតំបន់ឆ្នេរ ដូចជាខេត្តកែប និងខេត្តកំពតមានតម្លៃជាមធ្យមចាប់ពី១.២០០ដុល្លារទៅ២.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លំនៅដ្ឋាននៅក្រុងព្រះសីហនុក្នុងខេត្តព្រះសីហនុ នៅជិតកាស៊ីណូ និងទីតាំងក្បែរមាត់សមុទ្រ មានតម្លៃចាប់ពី១.៨០០ដុល្លារទៅ២.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ផ្ទះវីឡានៅក្បែរឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ត្រូវបានគេព្យាករណ៍ថា នឹងហក់ឡើងថ្លៃចន្លោះពី៧ភាគរយទៅ១០ភាគរយជារៀងរាល់ឆ្នាំ។ ផ្ទះវីឡាប្រណីតនៅតំបន់មាត់សមុទ្រត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី៥០០.០០០ដុល្លារទៅ៨០០.០០០ដុល្លារក្នុងមួយយូនីត៕ប្រភព: Bamboo Routes៕