ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសសិង្ហបុរីបានព្យាករណ៍ថា កម្រិតទឹកសមុទ្រនឹងកើនឡើង១,១៥ម៉ែត្រនៅចុងសតវត្សនេះ។ ដោយសារខ្យល់ជំនោរ និងព្យុះបក់បោកខ្លាំង កម្រិតទឹកសមុទ្រអាចកើនឡើងដល់កំពស់៥ម៉ែត្រ ដែលអាចជន់លិចផ្ទៃដីគោកប្រហែល៣០ភាគរយ នៃប្រទេសសិង្ហបុរី។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ សិង្ហបុរីមានគោលបំណងបង្កើតកោះសិប្បនិម្មិត ក្រោមគម្រោង”Long Island” ដែលមានចម្ងាយជិត១៣គីឡូម៉ែត្រ ដើម្បីដើរតួនាទីជាជញ្ជាំងសមុទ្រ និងការពារតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍ចម្ងាយជិត៥០គីឡូម៉ែត្ររបស់ប្រទេសនេះ។
គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ ប្រទេសសិង្ហបុរីកំពុងសិក្សាបច្ចេកទេសវិស្វកម្ម និងបរិស្ថាន ដែលជាដំណាក់កាលដំបូងឆ្ពោះទៅរកការសម្រេចបាននូវគម្រោង”Long Island” ។ ការងារទាំងនេះត្រូវបានគេរំពឹងថា នឹងសម្រេចបានវឌ្ឍនភាពទៅមុខក្នុងរយៈពេលប្រហែល៥ឆ្នាំ រាប់ចាប់ពីឆ្នាំ២០២៤។