ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ដោយសារប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារកណ្តាលអាមេរិក (Fed) ដែលរៀបចំនៅរដ្ឋ Wyoming។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០២ភាគរយមកនៅត្រឹម៣៣១៤,៤៦ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៣១៥,១៨ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៥ភាគរយមកនៅត្រឹម៣.៣៥៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៧នាទីព្រឹកដូចគ្នា។






