លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងត្រៀមបង្ហាញគំរោងអភិវឌ្ឍន៍ថ្មី នៅឆ្នាំ២០២៦

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ នៅលើវិថីអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានវិវត្តន៍ខ្លួនជាបន្តបន្ទាប់ ដោយបានចាប់ផ្តើមពីភ្នាក់ងារអចលនវត្ថុ និងក្លាយជាអ្នកអភិវឌ្ឍន៍អចលនវត្ថុដ៏លេចធ្លោមួយេរូប។

ជាមួយនឹងផែនការយុទ្ឋសាស្រ្ត និងចក្ខុវិស័យច្បាស់លោកលោកឧកញ៉ាបណ្ឌិតបានត្រៀមបង្ហាញ គំរោងថ្មីមួយនៅឆ្នាំ២០២៦ខាងមុខ។

លោកឧកញ៉ាគីម ហ៊ាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមសំខាន់ៗចំនួន៥ចំណុច ដូចជា 1. បុរី វិមានសំណាង បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន នៅដើមឆ្នាំ២០២២ ពេលកូវីធ១៩ កំពុងវាយលុយខ្លាំង ហើយសង្រ្គាមអ៊ុយក្រែន ទើបចាប់ផ្តើម ដែលអាចថាជាកូនកើតក្នុងសម័យសង្រ្គាម។

  1. ទោះសេដ្ឋកិច្ចសកលមិនសូវល្អ តែពួកយើងរក្សារការសាងសង់ និងលក់ដូរជាធម្មតា ដោយបានបញ្ចប់ការសាងសង់ផ្ទះអាជីវកម្ម វីឡាព្រីន និងវីឡាឃ្វីនមួយចំនួន ព្រមទាំងមានអ្នកចូលស្នាក់នៅជាបណ្តើរៗហើយ។
  2. ពួកយើងនឹងមានដំណឹងល្អ សម្រាប់អ្នកដែលបានទិញផ្ទះនៅបុរី វិមានសំណាង នៅក្នុងខែមករា ២០២៦ ដោយពួកយើងអាចនឹងមានគំរោងធំមួយទៀតក្នុងខែ មិថុនា ២០២៦ និងមួយទៀតក្នុងខែ មករា ២០២៧។
  3. តាំងពីចាប់បើកលក់បុរី វិមានសំណាង គឺពួកយើងមិនដែលបញ្ចុះតម្លៃលក់ទេ តែក៏ខានឡើងថ្លៃយូរ ហើយយើងមានគម្រោងឡើងថ្លៃ $5,000 សម្រាប់វីឡាព្រីន ឡើងថ្លៃ $10,000 សម្រាប់វីឡាឃ្វីន និងឡើងថ្លៃ $15,000 សម្រាប់វីឡាឃីង ចាប់ពីថ្ងៃទី០១ តុលា ២០២៥។
  4. លើផ្ទះដី ២៥ហត គឺវាគ្រប់គ្រាន់សម្រាប់សាងសង់ផ្ទះតូចៗចំនួន ២០០០ផ្ទះ តែពួកយើងសុខចិត្តសាងសង់វីឡាប្រណិតៗចំនួន ៤០០វីឡា ហើងអតិថិរជនរបស់យើង គឺមានជាង ៩០% ដែលទិញដើម្បីស្នាក់នៅប្រចាំថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here