ដោយៈ រតនៈ
ភ្នំពេញៈ អចលនទ្រព្យមានច្រើនប្រភេទផ្សេងៗគ្នា ដោយអចលនទ្រព្យខ្លះក៏ជាប់ពន្ឋ អចលនទ្រព្យខ្លះក៏ត្រូវបានរាជរដ្ឋាភិបាលលើកលែងពន្ឋផងដែរ។
តើអចលនទ្រព្យដែលត្រូវលើកលែងពន្ធ មានអ្វីខ្លះ? ចម្លើយមានដូចជា អចលនទ្រព្យដែលជាដីធ្លីកសិកម្ម។ ដីធ្លីកសិកម្ម សំដៅដល់ ដីធ្លីកសិកម្មដែលកំពុងបង្កបង្កើនផល កសិកម្ម មានជាអាទិ៍ ដីស្រែ ដីចំការ ដីដំណាំកសិ-ឧស្សាហកម្ម ដីកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែអំបិល។ ក្នុងករណីចំណែកណាមួយនៃដីធ្លីកសិកម្ម ត្រូវបានយកមកសាងសង់ផ្ទះ អគារ ឬ សំណង់ផ្សេងៗ ដែលមិន បម្រើផ្ទាល់ឬអចិន្ដ្រៃយ៍ដល់សកម្មភាពកសិកម្ម ចំណែកដីនេះមិនត្រូវបានលើកលែងពន្ធនេះទេ។
ឯកសាររបស់រដ្ឋាភិបាលបានឲ្យដឹងថា អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល។ ក្នុងករណីអចលនទ្រព្យ ដែលបានកត់ត្រាទុកជាទ្រព្យសកម្ម របស់សហគ្រាសសាធារណៈ ឬក្រុមហ៊ុនចម្រុះរដ្ឋ អចលនទ្រព្យនោះមិនត្រូវ បានលើកលែងពន្ធនេះទេ។
អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយ ដែល ៖ ត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌ និងគ្មានចំណែកណាមួយនៃអចលនទ្រព្យ ឬ ប្រាក់ចំណូលត្រូវបានប្រើប្រាស់ ជាប្រយោជន៍ឯកជន។
ការលើកលែងពន្ធ មិនរាប់បញ្ចូលនោះទេ ចំពោះអចលនទ្រព្យ ដែលត្រូវបានជួល ឬផ្ដល់ឱ្យបណ្ដោះអាសន្ន សម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌។ អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់អង្គការសាសនា ឬអង្គការសប្បុរសធម៌ ដែលបានជួល ឬផ្ដល់ជា បណ្ដោះអាសន្ន ឱ្យទៅសហគមន៍ឬបុគ្គលណាមួយ ដែលប្រើប្រាស់អចលនទ្រព្យនោះ ក្រៅពីគោលដៅ សាសនា និងសប្បុរសធម៌។
អចលនទ្រព្យជាកម្មសិទ្ធិរបស់ ៖បេសកកម្មការទូត ឬកុងស៊ុលបរទេស។ អង្គការអន្ដរជាតិ និង ទីភ្នាក់ងារសហប្រតិបត្ដិការបច្ចេកទេស របស់រដ្ឋាភិបាលនានា ដែលទទួលស្គាល់ ដោយរាជរដ្ឋាភិបាល។ អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាតឬផលិតអគ្គីសនី ព្រលាន យន្ដហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូលទាំងអគារ និងការិយាល័យដែលបម្រើផ្ទាល់ដល់ សកម្មភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសាងសង់លើដីធ្លីកសិកម្ម ដែលបម្រើផ្ទាល់និងជាអចិន្ដ្រៃយ៍ដល់សកម្ម-ភាពកសិកម្ម។
អចលនទ្រព្យដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ដោយករណីប្រធានសក្ដិ ដែលជាបាតុភូតឬជាព្រឹត្ដិការណ៍ កើតឡើងដោយមិនដឹងជាមុន មិនអាចប៉ាន់ស្មានជាមុន និងមិនអាចជំនះបាន ដូចជា គ្រោះធម្មជាតិ (ទឹក ជំនន់ ខ្យល់ព្យុះ រញ្ជួយដី) សង្គ្រាម កុប្បកម្ម អគ្គីភ័យ ឬគ្រោះមហន្ដរាយជាយថាហេតុ។ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសាងសង់តិចជាង ៨០ ភាគរយ និងមិនទាន់បានប្រើប្រាស់។ អចលនទ្រព្យដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម៕