ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងខេត្តយូណានចំនួន៥។
ការចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាព របស់លោកហួត ហាក់ ជាមួយលោក Ma Zhigang ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិនលោក Liu Minglin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yunnan Investment Group បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាសក្ខីភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៥ ដូចជា ទី១ អនុស្សរណ:នៃការយោគយល់គ្នា រវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន។ ទី២ អនុស្សរណ:នៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Angkor Investment (Cambodia) Co., Ltd. International Airport ។
ទី៣. អនុស្សរណ:នៃការយោគយល់គ្នា រវាងសាលាវិជ្ជាជីវ:ទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ខេត្តយូណាន (Yunnan College of Tourism)ទី៤. អនុស្សរណ:នៃការយោគយល់គ្នារវាងសមាគមទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍ខេត្តយូណាន និងទី៥. អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និង ក្រុមហ៊ុន Yunnan Qicheng International Travel Services Co., Ltd.៕