ដោយ វុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីបានអះអាងថា ប្រទេសនេះគ្រោងផ្លាស់ប្តូរទីក្រុង Jakarta ទីកាន់ទីតាំងផ្សេងៗ ដោយសារតែទីតាំងមួយនេះ មានការជន់លិចទឹកជាច្រើនលើកច្រើនសារកន្លងមកហើយ។
លោក Bambang Brodjonegoro រដ្ឋមន្ត្រីផែនការនៃប្រទេសឥណ្ឌូនេស៊ីបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា នេះគឺការសម្រេចរបស់ប្រធានាធិបតី Joko Widodo ដ៏មានសារៈសំខាន់បំផុត សម្រាប់ការផ្លាស់ប្តូរទីតាំងទីក្រុងនេះ។ តែយ៉ាងណាក៏ដោយ លោកថាការផ្លាស់ប្តូរទីតាំងទីក្រុងនេះ មិនទាន់ដឹងច្បាស់ថា លើកទីតាំងណាមួយនៅឡើ យទេ តែបើសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា នឹងលើកទៅកំបន់ Palangkaraya ដែលជាតំបន់កោះ Borneo។
លោកបញ្ជាក់ថា “រដ្ឋធានី Jakarta មានប្រជាជនរស់នៅប្រហែល ១០លាននាក់ ដែលជាអត្រាកំណើនកើនឡើងលឿនបំផុតក្នុងពិភពលោក”។
លោករដ្ឋមន្ត្រីបន្ថែមថា ទីក្រុងហ្សាការតា ត្រូវបានទឹកជនលិចជាច្រើនលើកច្រើនសារចាប់តាំងពីទទួលបានឯករាជ្យ ពីប្រទេសហូឡង់កាលពីឆ្នាំ១៩៤៥ ហើយបានធ្វើឲ្យខាតបង់ថវិការចំនួន១០០ទ្រីលាន Rupias ដែលស្មើនឹង ៦.៨ ពាន់លានដុល្លារអាមេរិកជារៀងរាលឆ្នាំ។
គំរោងផ្លាស់ប្តូរទីក្រុង Jakarta នេះ បន្ទាប់ពីលោក Widodo បានប្រកាសពីជ័យជំនៈលើការបោះឆ្នោតថ្នាក់ជាតិកាលពីដើមខែមុន តែលទ្ធផលផ្លូវការមិនទាន់ប្រកាសនៅឡើយទេ។
យោងតាមការស្ទង់មតិកាលពីឆ្នាំ ២០១៦ កន្លងមកនេះបានបង្ហាញថា ទីក្រុងហ្សាកាតាជាកន្លែង ដែលមានការកកស្ទះចចរាចរណ៍ខ្លាំងបំផុតនៅក្នុងពិភពលោក៕