ដោយៈ ម៉ាណា
កំពង់ធំៈ អភិបាលខេត្តកំពង់ធំ លោកនួន ផារ័ត្ន បានអញ្ជើញចុះពិនិត្យ និងជំរុញការងារសាងសង់រោងចក្រកែច្នៃដំឡូងមី នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ក្នុងពេលចុះពិនិត្យនេះ អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា រោងចក្រនេះ នឹងអាចជួយស្រូបយកដំឡូងមី របស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំយើងដាំបាន ដែលសព្វថ្ងៃបានដាំដុះលើផ្ទៃដីប្រមាណ៥ ម៉ឺនហិកតា និងមានទិន្នផលប្រមាណជាង១លានតោន។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានឆ្លៀតចុះមកពិនិត្យចំការកៅស៊ូ និងរោងចក្រកែច្នៃកៅស៊ូរបស់ក្រុមហ៊ុនCRCK ដោយបានពិភាក្សាជាមួយលោកនាយកក្រុមហ៊ុន ក្នុងការធ្វើយ៉ាងណាប្រែក្លាយចំការកៅស៊ូនេះ ជាកន្លែងបណ្តុះបណ្តាលបងប្អូនប្រជាកសិករផងដែរ៕