ដោយ វល័ក្ខ
ភ្នំពេញ៖ ចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៤ខែដើមឆ្នាំ ២០១៩ មានទឹកប្រាក់ចំនួនប្រម៉ាណ ៤៤,១៣លានដុល្លារអាមេរិច ថយចុះ ៨,៥៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរដែលចេញផ្សាយថ្មីៗនេះ។
របាយការណ៍ខាងលើ បានបង្ហាញផងដែរថា ចំនួនភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៩៧៣,៣០៥ នាក់ ថយចុះ ៧,៣៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកសម្រាប់ខែ មេសា ចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានទឹកប្រាក់ចំនួនប្រម៉ាណ ៨,១៨លានដុល្លារអាមេរិច ធ្លាក់ចុះ ៤,៨៥ភាគរយ ខណៈចំនួនភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរមាន ១៨៥,៤០៥ នាក់ ថយចុះ ៣,៤៥ ភាគរយ។