ភ្នំពេញ ថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសក្នុងការទទួលបានវិញ្ញាបនប័ត្រ Payment Card Industry – Personal Identification Number (PCI PIN) Certificate ពីក្រុមហ៊ុន SISA Information Security ជាដៃគូសហការណ៏ជាមួយ
ក្រុមហ៊ុន SoftFlex Solutions Co., Ltd. ដែលបង្ហាញពីសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យសម្ងាត់ របស់អតិថិជននៃធនាគារ ហត្ថា ។
វិញ្ញាបនប័ត្រនេះ គឺជាការទទួលស្គាល់ថា ធនាគារ ហត្ថា បានអនុលោមតាមច្បាប់អន្តរជាតិស្តង់ដារ PCI PIN ក្នុងការគ្រប់គ្រង និងការពារទិន្នន័យរបស់អតិថិជន ដោយមានសុវត្ថិភាពខ្ពស់ ដែលសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន SISA Information Security និង SoftFlex Solutions Co., Ltd. ក្នុងការពង្រឹង សុវត្ថិភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ, ប្រព័ន្ធឌីជីថល និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែល ទុកចិត្តបាន, សុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជន។
លោក មិន សុផា ប្រធានាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “ការទទួលបានវិញ្ញាបនប័ត្រ PCI PIN តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន SISA Information Security និង SoftFlex SolutionsCo., Ltd ជាការបញ្ជាក់យ៉ាងច្បាស់ថា ធនាគារ ហត្ថា បានឈានទៅមុខក្នុងស្តង់ដារសន្តិសុខ
អន្តរជាតិដើម្បីការពារទិន្នន័យអតិថិជននិងបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល។” លោក យឹម ទិត្យា, អគ្គនាយកឌីជីថល និង បច្ចេកវិទ្យាព័ត៌មាន បានរួមបន្ថែមថា“ការវិនិយោគនេះបង្ហាញពីការ
ប្តេជ្ញាចិត្តរបស់ធនាគារហត្ថា ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលទុកចិត្តបាន សុវត្ថិភាព និងងាយស្រួល សម្រាប់អតិថិជន លើប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធការពារហានិភ័យផ្សេងៗ។”
លោក អ៊ុយ ទ្រី ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន SoftFlex Solutions Co., Ltd. បានប្រសាសន៍ថា៖ “យើងមានកិត្តិយសក្នុងការសហការជាមួយធនាគារ ហត្ថា និងក្រុមហ៊ុន SISA Information Security នៅក្នុងការពារទិន្នន័យអោយកាន់តែមានសុវត្ថិភាពខ្ពស់។ ក្រុមហ៊ុន SoftFlex Solutions និងក្រុមហ៊ុន SISA Information Security ស្តីអំពី Cybersecurity and Compliance មិនត្រឹមតែបង្កើនសមត្ថភាព ការពារប្រព័ន្ធឌីជីថលរបស់ធនាគារ ហត្ថា ប៉ុណ្ណោះទេ ប៉ុន្តែនឹងធានាសុវត្ថិភាព និងភាពជឿជាក់ខ្ពស់បំផុត សម្រាប់អតិថិជនផងដែរ។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ដំណោះស្រាយ និង ច្នៃប្រឌិតដែលជំរុញភាពជោគជ័យក្នុងអាជីវកម្ម។”
អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំ
មកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជា
លក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។ ធនាគារ ហត្ថា គឺជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ របស់ប្រទេសជប៉ុន ដែលមាន សាខាប្រហែល ២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ប្រទេសក្នុងពិភពលោក ។ សម្ព័ន្ធក្រុមហ៊ុនផ្តល់
សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយាន់ និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយាន់ នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥ ៕