ដោយៈ ម៉ាល័យ
បាត់ដំបងៈ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង លោកសុខ លូ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការងាររៀបចំគម្រោងកែលម្អក្រុងបាត់ដំបង និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងខេត្ត។
នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកសុខ លូ អភិបាល និងមន្រ្តីពាក់ព័ន្ឋ បានដឹកនាំប្រជុំពិភាក្សាលើការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការរៀបចំតុបតែងលម្អទីក្រុងបាត់ដំបង និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងខេត្ត ដូចជា ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការរៀបចំតុបតែងលម្អតំបន់រមណីដ្ឋានភ្នំសំពៅ ស្រុកបាណន់ និងពិនិត្យពិភាក្សាលម្អិតបន្ថែមលើគម្រោងស្ថាបនា សួនតេជោសន្តិភាព ក្រុងបាត់ដំបង រៀបចំសួនសិល្បៈ មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណត់យានយន្តជាដើម និងរៀបចំគម្រោងផ្សេងៗទៀតក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ លើកស្ទួយជីវភាពប្រជាជនខេត្តបាត់ដំបង។
 
             
 
 
 

 
 
 
 
  
  
  
 






 
 
