បុរីធំមួយនៅលើមហាវិថីសម្តេចតេជោបើកការដ្ឋានសាងសង់ ដំណាក់កាលទី២

0

ដោយៈ ម៉ាល័យ

    ភ្នំពេញៈ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក បានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្តើមសាងសង់ដំណាក់កាលទី២ នៃបុរី មានជ័យ រ៉េស៊ីដិនស៍កាលពីចយងសប្តាហ៍មុន។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពអ្នកឧកញ៉ាអ៊ឹង ប៊ុនហូវ ស្ថាបនិកបុរី មានជ័យ រ៉េស៊ីដិនស៍ និងក្រុមគ្រួសារ។ បុរីនេះទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីសម្តេចតេជោហ៊ុនសែន (៦០ម៉ែត្រ) និងនៅជាប់ផ្សារទំនើប អ៊ីអនម៉ល មានជ័យ(AEON III)។

ការចាប់ផ្តើមវិនិយោគគំរោងថ្មីនេះ បង្ហាញពីឱកាស និងសក្តានុពលទីផ្សារលំនៅដ្ឋាន ដែលកំពុងមានសញ្ញាប្រសើរឡើងវិញបណ្តើរៗ ស្របពេលរាជរដ្ឋាភិបាលប្រកាស លើកលែងពន្ឋប្រថាប់ត្រាលើលំនៅដ្ឋានមានតម្លៃចាប់ពី៧ម៉ឺនដុល្លារចុះ និងលំនៅដ្ឋានដែលមានតម្លៃចាប់ពី២១ម៉ឺនដុល្លារចុះ សម្រាប់អ្នកទិញផ្ទះដំបូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here