រដ្ឋសភា​ចាប់ផ្តើម​ពិនិត្យ​លើ​សេចក្តី​ព្រាងច្បាប់​វិនិយោគ​ជាមួយ​ប្រទេស​ចំនួន៣​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ចំនួន​ពីរ​ ​គឺ​គណៈកម្មការ​ផែនការ​ ​វិនិយោគ​ ​កសិកម្ម​ ​អភិវឌ្ឍន៍​ជនបទ​ ​បរិស្ថាន​ ​និង​ធនធានទឹក​ ​រួម​សហការ​ជាមួយ​ ​គណៈកម្មការ​កិច្ចការ​បរទេស​ ​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ឃោសនាការ​ ​និង​ព័ត៌មាន​ ​បាន​បាន​ចាប់ផ្តើម​ពិនិត្យ​សិក្សា​ទៅលើ​សេចក្តី​ព្រាងច្បាប់​ ​ចំនួន៤​ ​លើ​វិស័យ​វិនិយោគ​រវាង​កម្ពុជា​ ​និង​អន្តរជាតិ​។​

​លោក​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ប្រធាន​គណៈកម្មការ​ផែនការ​ ​វិនិយោគ​ ​កសិកម្ម​ ​អភិវឌ្ឍន៍​ជនបទ​ ​បរិស្ថាន​ ​និង​ធនធានទឹក​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បាន​ឲ្យដឹង​ថា​ ​សេចក្តី​ព្រាង​ច្បាប់​ទំាង​បួន​ ​ដែល​គណៈកម្មការ​ជំនាញ​រដ្ឋសភា​លើកយក​មក​ពិនិត្យ​សិក្សា​នេះ​មាន​ ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ ​ការ​អនុម័ត​យល់ព្រម​លើ​ ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដេស​ ​ស្ដីពី​ការជំរុញ​ ​និង​ការ​ការពារ​ទៅវិញទៅមក​ ​នៃ​អ្នក​វិនិយោគ​។​ ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ ​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត​ ​ស្ដីពី​ការ​ជំរុញ ​និង​ការ​ការពារ​ទៅវិញទៅមក​នៃ​អ្នក​វិនិយោគ​។​ ​

​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ ​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​រាជរដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​កគី​ ​ស្ដីពី​ការ​ជ​ម្រុ​ញ​ ​និង​ការ​ការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​ ​និង​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ ​ការ​អនុម័ត​យល់ព្រម​លើ​ ​កិច្ច​ព្រមព្រៀង​ ​ស្ដីពី​ការបង្កើត​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឬស្សី​ ​និង​ផ្តៅ​។​

​កិច្ចប្រជុំ​អន្តរ​គណៈកម្មការ​ ​ផ្ទៃក្នុង​រដ្ឋសភា​ ​ធ្វើឡើង​ក្នុង​ការពិនិត្យ​លើ​ទម្រង់​ច្បាប់​ ​និង​ខ្លឹមសារ​ ​ហើយ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ទំាង​ពីរ​បាន​ឯកភាព​គ្នា​ថា​នឹង​អញ្ជើញ​តំណាង​ ​រាជរដ្ឋាភិបាល​មក​ពន្យល់​លើ​ចំនុច​មួយចំនួន​បន្ថែម​ទៀត​នៅក្នុង​ពេល​ឆាប់​ៗ​នេះ​ ​មុន​បញ្ជូន​សេចក្ដីព្រាង​ច្បាប់​ទំាង​បួន​ខាងលើ​នេះ​ ​ទៅ​គណៈកម្មាធិការ​ ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​តាម​នីតិវិធី​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here