បញ្ហាប្រឈមធំៗចំនួន១០ក្នុងវិស័យទេសចរណ៍ត្រូវបានលើកយកមកជជែកពិភាក្សាពីមន្រ្តីពាក់ព័ន្ឋ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ បញ្ហាប្រឈមធំៗចំនួន១០ ត្រូវបានលើកយកមកជជែកក្នុងវេទិការដ្ឋ និងវិស័យឯកជន ដើម្បីស្វែងរកការដោះស្រាយ និងលើកសំណើរទៅរដ្ឋាភិបាល។

កិច្ចប្រជុំនេះមានការចូលរួមពីលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អ្នកឧកញ៉ា គិត ម៉េង​ ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកសមាជិក ធុរជន និងវិនិយោគិន ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួម និងជាអធិបតីសហដឹកនាំ ក្នុងកិច្ចប្រជុំក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួងស្ថាប័នរដ្ឋាភិបាល តំណាងសមាគមធុរកិច្ច និងក្រុមហ៊ុនឯកជន ក្នុងវិស័យទេសចរណ៍ ដែលជាសមាជិកនៃក្រុមការងារ “ខ” ទាំងផ្នែករដ្ឋាភីបាល និងផ្នែកឯកជនជាច្រើនផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ ពិគ្រោះ ពិភាក្សា និងទទួលយកធាតុចូល យោបល់ លើវិធានការចំនួន រួមមាន:

១. ការព្យាករណ៍ និង ប៉ាន់ស្មានស្ថិតិទេសចរឡើងវិញ

២. សេចក្តីព្រាងវិធានការគន្លឹះ ដើម្បីធានាភាពធន់នៃវិស័យទេសចរណ៍ ក្នុងនោះមានទិសដៅសកម្មភាពជាច្រើន ក្នុងវិស័យទេសចរណ៍ ដើម្បីទទួលបានលទ្ធផលល្អនាពេលខាងមុខ ដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងវត្តមានវិស័យឯកជនផងដែរ។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជន ក្នុងវិស័យទេសចរណ៍រួមមាន

ទី១. ស្ថិតិភ្ញៀវទេសចរណ៍អន្តរជាតិក្នុងឆ្នាម២០២៥

ទី២ ការលើកលែងទិដ្ឋា​ការចំពោះភ្ញៀវទេសចរណ៍សាកល្បង

ទី៣ ការរៀបចំសារវីដេអូពីសំណា​ក់ប្រមុខរដ្ឋាភិបាល ស្វាគមន៍ភ្ញៀវទេសចរណ៍

ទី៤. បញ្ហាទាក់ទងនឹងរបាយការណ៍ស្ថិតទេសចរណ៍

ទី៥. ការទទួលព័ត៌មានលម្អិតយីតយ៉ាវ នៃពិព័រណ៍ទេសចរណ៍អន្តរជាតិពីក្រសួង

ទី៦ បញ្ហាទាក់ទងនឹងទិដ្ឋាការ

ទី៧ បញ្ហា Branding

ទី៨. សំបុត្រចូលទស្សនា Culture Pass

ទី៩ សំណើសុំបង្កើតសមាគមក្រុមហ៊ុនអាកាសចរណ៍កម្ពុជា

ទី១០. ការមិនប្រើប្រាស់ភាសាបរទេស ក្នុងការផ្សព្វផ្សាយព័ត៌មានទេសចរណ៍ នៅក្នុង Facebook Page របស់ក្រសួងទេស​ចរណ៍ រួមនឹងបញ្ហាប្រឈមផ្សេងៗមួយចំនួន​ផ្សេងទៀតផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here