ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន Mitsui Fudosan របស់ប្រទេសជប៉ុនបានសម្រេចបោះទុន ១៦៦លានដុល្លារអាមេរិក អភិវឌ្ឍន៍ភស្តុភារក្នុងប្រទេសថៃចំនួន២ នៅក្នុងប្រទេសថៃ ដែលជាកិច្ចព្រមព្រៀងវិនិយោគលើកដំបូងរបស់ខ្លួននៅក្រៅប្រទេស។
យោងតាមការចុះផ្សាយសារព័ត៌មាន Asia Pacific Real Estate Association ប្រចាំនៅសឹង្ហបុរីបានចុះផ្សាយកាលពីពេលថ្មីៗបានឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យរបស់ជប៉ុនមួយនេះ បានចុះហត្ថលេខាសហការជាមួយក្រុមហ៊ុនអចលនទ្រព្យ Frasers Property (Thailand) នឹងសាងសង់ឃ្លាំងស្តុកទំនិញដែលមានឈ្មោះថា Bangpakong Logistics Parks ស្ថិតនៅជាយក្រុងបាងកកភាគខាងកើត។
សារព័ត៌មាននេះបន្តថា តំបន់នេះមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញមកកាន់ទីក្រុងបាងកក និងនៅជិតអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi និងកំពង់ផែទឹកសមុទ្រទឹកជ្រៅ Laem Chabang ដធំរបស់ប្រទេសថៃ។
គម្រោងមួយទៀត គ្រោងសាងសង់ Wangnoi Logistic Park ដែលស្ថិតនៅក្បែរក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនអចលនទ្រព្យជាច្រើននៅទីនោះ ដែលនៅជាយក្រុងទីក្រុងបាងកកភាគខាងជើងប្រទេសថៃ។ សម្រាប់ Bangpakong Logistics Parks នឹងត្រូវសាងសង់នៅលើទំហំដី ១៦០,០០០ ម៉ែត្រការ៉េ នៃទំហំអគារទាំងអស់ ខណៈ Wangnoi Logistic Park នឹងត្រូវសាងសង់លើទំហំដី ៩០,០០០ ការ៉េ។
កិច្ចព្រមព្រៀងនេះផងដែរ ក្រុមហ៊ុន Mitsui Fudosan ក៏នឹងពង្រីកការវិនិយោគទៅលើអគារការិយាល័យ អគ្គារជួល សណ្ឋាគារ លំនៅដ្ឋាន និងភស្តុភារជាច្រើនផ្សេងទៀត៕






