ដោយ: គង់ លាងហួរ
អន្តរជាតិ: បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB) ជាអាកាសយានដ្ឋានធំជាងគេ និងមមាញឹកបំផុតមួយក្នុងពិភពលោក។ ទោះជាយ៉ាងណា អាកាសយានដ្ឋាននេះត្រូវបានគេរំពឹងថា នឹងបិទទ្វារក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈជើងហោះហើរនឹងត្រូវបានបង្វែរទៅកាន់អាកាសយានដ្ឋានថ្មី។
អាកាសយានដ្ឋានថ្មីរបស់ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលមានឈ្មោះថា“Al Maktoum” ឬគេហៅថា “Dubai World Central”នឹងបំបែកកំណត់ត្រាពិភពលោក ដោយសារអាកាសយានដ្ឋានថ្មីនេះនឹងមានសមត្ថភាពផ្ទុកអ្នកដំណើរចំនួន២៦០លាននាក់ក្នុងមួយឆ្នាំ។
អាកាសយានដ្ឋាន“Al Maktoum” ត្រូវបានគេរំពឹងថា នឹងចូលមកជំនួសតំណែងរបស់អាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB) ក្នុងឆ្នាំ២០៣៤។អាកាសយានដ្ឋានអន្តរជាតិឌូបៃបានបើកដំណើរការដំបូងក្នុងឆ្នាំ១៩៦០។








