ប្រែសម្រួលដោយ៖ Property Area
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា បណ្តាប្រទេសអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង កំពុងទប់ទល់នឹងវិបត្តិនៃលំហូរសាច់ប្រាក់ងាយស្រួលទូទាត់ (Liquidity) ជាសកល ដោយមានកិច្ចប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងរូបិយប័ណ្ណ និងទីផ្សារមូលបត្របំណុលក្នុងស្រុក។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយ ដោយធនាគារអភិវឌ្ឍន៍អាស៊ី កាលពីម្សិលមិញបានឱ្យដឹងថា តំបន់នេះមានមូលបត្របំណុល ក្នុងស្រុកប្រហែល១២.៧ ពាន់ពាន់លានដុល្លារ ជិតស្មើនឹងចំនួនមូលបត្របំណុល ដែលមានតម្លៃគិតជាប្រាក់អឺរ៉ូនៅសហភាពអឺរ៉ុប។
បណ្តាប្រទេសក្នុងតំបន់អាស៊ានបូក៣ បានធ្វើការរួមគ្នាដើម្បីអភិវឌ្ឍទីផ្សារមូលបត្របំណុលរបស់ខ្លួនបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ី 1997 1998 ដែលបានបង្ហាញពីភាពងាយរងគ្រោះខាងរចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ច។
ជាមួយគ្នានេះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគាំទ្រគំនិតផ្តួចផ្តើមទីផ្សារមូលបត្របំណុលអាស៊ីអាស៊ានបូក៣ ចាប់តាំងពីឆ្នាំ២០០២ ដែលបានដំឡើងហេដ្ឋារចនាសម្ព័ន្ធសញ្ញាមូលប័ត្រកណ្តាល និងក្របខ័ណ្ឌចេញផ្សាយឆ្លងកាត់ព្រំដែន។
លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូធនាគារអភិវឌ្ឍន៍អាស៊ីបានថ្លែងថា “កំណើនមូលបត្របំណុលរូបិយប័ណ្ណ ក្នុងស្រុកមានន័យថា ក្រុមហ៊ុនអាចទទួលបានមូលនិធិជារូបិយប័ណ្ណក្នុងស្រុកជាញឹកញាប់ សម្រាប់រយៈពេលវែងជាងមុន ដោយជៀសវាងការប្រែប្រួលរូបិយវត្ថុ និងភាពចាស់ទុំដែលធ្វើឱ្យវិបត្តិហិរញ្ញវត្ថុអាស៊ីកាន់តែធ្ងន់ធ្ងរ”។
ទីផ្សារមូលបត្របំណុលក្នុងស្រុករបស់ប្រទេសចិន គឺជាទីផ្សារធំបំផុតមួយនៅលើពិភពលោក៕






