ដោយៈ គង់ សូរិយា
កែបៈ ក្នុងគោលដៅលើកកំពស់សោភ័ណភាពខេត្ត ក័ដូចដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រដ្ឋបាលខេត្តកែបនបានដាក់អំពូលភ្លើងបំភ្លឺលើដងវិថីតេជិឲោសន្តិភាព និងផ្លូវប្រវែងជាង១០គីឡូម៉ែត្រទៀត។
អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២៥ កញ្ញាថា ប្រវត្តិសាស្ត្រថ្មី! សម្រាប់ខេត្តកែប ភ្លើងបំភ្លឺពេលរាត្រីតាមដងវិថីតេជោសន្តិភាព ឆ្នេរអង្កោល ប្រមាណ១០គីឡូម៉ែត្រ។







